ករណីកូនសិស្ស កាប់ព្រះសង្ឃ៤កាំបិត ជនដៃដល់ត្រូវចាប់ខ្លួនបានហើយ!

(កំពង់ធំ)៖ ករណីជនសង្ស័យដេលប្រើកាំបិតវែង កាប់ប៉ងធ្វើឃាតព្រះសង្ឃ នៅវត្តស្ពឺជើង ក្នុងខេត្តកំពង់ធំ ហើយរត់គេចខ្លួននោះ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ..!។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថាៈ ក្រោយមានហេតុការណ៍កើតឡើង កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី១៧ ខែកញ្ញា កម្លាំងនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍ បានចុះស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ យកទៅសាកសួរនា ល្ងាចថ្ងៃទី១៨ ខែកញ្ញា។

សូមជម្រាបថា ករណីកាប់ព្រះសង្ឃនេះ បានកើតឡើងនៅវត្តស្ពឺជើង ភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យឈ្មោះ មី ម៉ៃ ជាកូនសិស្សលោក អាយុ២០ឆ្នាំស្នាក់នៅក្នុងវត្ត។
កន្លែងកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ចំណែកសង្ឃរងគ្រោះព្រះនាមផាន សុភាក់ មានព្រះជន្ម៣២ឆ្នាំ គង់នៅវត្តខាងលើ។

មុនកើតហេតុកូនសិស្ស និងសង្ឃមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច បន្ទាប់មកជនសង្ស័យ បានទាញកាំបិតវែង កាប់លើសង្ឃចំនួន៤កាំបិត ត្រូវចំកញ្ចឹងក២កាំបិត ដៃ១កាំបិត និងកំផួនជើងមួយកាំបិតឱ្យរងរបួសធ្ងន់ ហើយជនដៃដល់ក៏បានរត់គេចខ្លួន។
តែសមត្ថកិច្ចបានចាប់ខ្លួន យកកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *