រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន អញ្ជើញ​បិទ​វគ្គ​សិក្សា​ស្តីពីភាព​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន​!

(ភ្នំពេញ)៖ កាលពីរសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២កាម្សិលមិញ លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បានអញ្ជើញ​ជា​អធិបតី ។
ក្នុងពិធី​បិទ​វគ្គ​សិក្សា​ស្តីពី ភាព​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន ដែលរៀបចំ​ដោយ​សមាគមន៍​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារពត៌មាន គាំទ្រ​ដោយ​ក្រសួងព័ត៌មាន និង​ក្រសួង​បរិស្ថាន ដែលធ្វេី​នៅ​អគារាជ្យបណ្ឌិតសភា​កម្ពុជា​​។

​ថ្លែង​ក្នុង​ឱកាស​ដ៏វិសេសវិសាលនេះលោក នេត្រ ភ​ក្ត្រា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាគមអភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារពត៌មានកម្ពុជា ។
ដែល​បាន​រៀបចំ​កម្មវិធីវគ្គ​បណ្តុះបណ្តាល​ស្តីពី ភាព​ជា​អ្នក​គ្រប់ គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន​ ដោយ​ឥតគិតថ្លៃ ជូន​ដល់​សិក្ខាកាមចំនួន ៣៨១​នាក់ ដែល​អញ្ជើញ​មក​ពី​តាម​បណ្តា​រាជធានី ខេត្ត ។​

​ជាកិច្ចបន្តទៀតលោក នេត្រ ភ​ក្ត្រា ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យក​ចំណេះដឹង ។
ដែល​ទទួលបាន​ពី​ការចែករំលែក​របស់​វាគ្មិន ក្នុង​វគ្គ​សិក្សា​នេះ យកទៅអភិវឌ្ឍ​ន៍ខ្លួន អភិវឌ្ឍន៍អង្គភាព​ និង​ចូលរួម​ពង្រឹង​គុណភាព​និង​ការផ្សព្វផ្សាយ​នៅ​ប្រទេសកម្ពុជា អោយបានល្អប្រសើរ។

លោក នេត្រ ភ​ក្ត្រា ក៏​ស្នើឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់ គោរព ក្រមសីលធម៌វិជ្ជាជីវៈ​របស់​ខ្លួន គោរព​សិទ្ធិ​បុគ្គល​ឯកជន គោរព​ច្បាប់​រដ្ឋ ពិសេស​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​

​វគ្គ​សិក្សា​ស្តីពី ភាព​ជា​អ្នក​គ្រប់ គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន​ នេះ​ដែរ​គឺ​មាន​រយៈពេល ២​ថ្ងៃ​ពេញ ក្នុង វគ្គ​បណ្ដុះ​បណ្ត​លនេះ លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍ​ន៏​វិជ្ជាជីវៈ​អ្នកសារព័ត៌មានកម្ពុជា បាន​មានប្រសាសន៍​ឡើង​ថា នេះ​ជា​លើក​ទី​៣ ហើយ​វគ្គ​បណ្ដុះបណ្ដាល របស់​សមាគម​(CJDS) តែងតែ​បាន​គិតគូរ ដល់​បងប្អូន​អ្នកសារព័ត៌មាន នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ។

ដើម្បីចែករំលែក បទពិសោធន៍ ចំណេះដឹង ដែលមានកន្លែងចន្លោះខ្វះខាត ក្នុងការគ្រប់គ្រងអង្គភាព ដើម្បីអោយអ្នកសារព័ត៌មាន ទាំងយល់ច្បាស់ពីការផ្សព្វផ្សាយ នឹងចំណេះដឹងពីច្បាប់របបសារព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *