រថយន្តបុកជាមួយម៉ូតូ បណ្តាលឱ្យបុរសជាប្តីស្លាប់ ខណៈប្រពន្ធនិងកូនរងរបួសធ្ងន់!

(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឱ្យបុរសជាប្ដីស្លាប់ភ្លាមៗ រីឯប្រពន្ធ និងកូនរងរបួសធ្ងន់!។

ហេតុការណ៍នេះ បានកើតឡើង នៅតាមផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិតាងៅ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា។

សមត្ថកិច្ចបានឱ្យដឹងថាៈ នៅមុនកើតហេតុ មានរថយន្តម៉ាក HiNO ផ្លាកលេខកំពង់ស្ពឺ 3A9917 ។
បើកបរដោយឈ្មោះ កែន ចិន អាយុ ៣៨ឆ្នាំ នៅភូមិបឹងស្ដុក ឃុំបសេដ្ផ ស្រុកបសេដ្ផ ខេត្តកំពង់ស្ពឺ ខណៈរថយន្តបើក ពីជើងទៅត្បូង។
ក្នុងនោះមានប្រពន្ធ និងកូនរួមដំណើរ ឈ្មោះ ណែម ស្រីមុំ អាយុ២៩ឆ្នាំនិងឈ្មោះ កើត ដាណៃ អាយុ៥ឆ្នាំ ។

មកដល់កន្លែងខាងលើ រថយន្ដបានបុកជាមួយម៉ូតូម៉ាក STR គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សណ្ដែន រឿនអាយុ៣៨ឆ្នាំនៅភូមិពីរី ឃុំភារី ស្រុកបសេដ្ផ បណ្តាលឱ្យស្លាប់ភ្លាម។
ចំណែកប្រពន្ធនិងកូនប្រុសរងរបួសធ្ងន់។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ចំពោះមធ្យោបាយទាំង២គ្រឿង សមកត្ថកិច្ចបានយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *