យោធាអ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ បានអះអាងថាៈកងកម្លាំងរបស់ខ្លួន វាយដណ្ដើមកាន់កាប់បានភូមិ ឃ្លីសឈីវកា (Klishchiivka) ដែលជាភូមិ យុទ្ធសាស្ត្រដ៏សំខាន់មួយស្ថិតនៅភាគខាងត្បូង នៃទីក្រុងបាកមូត (Bakhmut) ។
ខណៈកំពុងបន្ត ធ្វើប្រតិបត្តិការវាយបកបណ្ដេញកងទ័ពរុស្ស៊ី ចេញពីទឹកដីរបស់ខ្លួន។
ភូមិ Klishchiivka គឺជាភូមិយុទ្ធសាស្ត្រដ៏សំខាន់មួយស្ថិតនៅភាគខាងត្បូងនៃទីក្រុងបាកមូត នៃភាគកើតប្រទេស។
ភូមិនេះបានធ្លាក់ចូលទៅ ក្រោមការគ្រប់គ្រងដោយទាហានរុស្ស៊ីកាលពីខែមករា ឆ្នាំ២០២៣។
ជោគជ័យនៅលើសមរភូមិ គឺជារឿងដ៏សំខាន់បំផុតសម្រាប់អ៊ុយក្រែន។
លោក អូឡិកសាន់ឌឺ សៀស្គី (Oleksandr Syrsky) ជាមេបញ្ជាការកងទ័ពថ្មើរជើង អ៊ុយក្រែន បានអះអាងពីការវាយដណ្ដើមបានភូមិ Klishchiivka នៅក្នុងសារមួយបង្ហោះលើ Telegram ជាមួយការគូសបញ្ជាក់យ៉ាង ខ្លីដូច្នេះថា «ភូមិ Klishchiivka ត្រូវបានរំដោះពីទាហានរុស្ស៊ី»។
លោក Zelenskyy ក៏បានកោតសរសើរដល់កងកម្លាំងអ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅក្បែរទីក្រុងបាកមូតផងដែរ ។
ខណៈលើកឡើងថាទីក្រុងកៀវ កំពុង ត្រៀមវិធានការការពារជាតិ ថ្មីមួយសម្រាប់អ៊យក្រែន ។
ដោយផ្ដោតលើប្រព័ន្ធការពារដែនអាការ និងកាំភ្លើងធំជាអាទិភាព។
ប៉ុន្តែលោក ហ្សេលេនស្គី មិនបានបញ្ជាក់អ្វី លម្អិតបន្ថែមនោះទេ។
គួរជម្រាបថាៈ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង វ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ និងជាលើកទី២ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ដើម្បីស្នើសុំការគាំទ្របន្ថែម៕