Update៖ តុលាការចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួន ខ្មាន់កាំភ្លើង រហ្សនាម”អាក្របី”!

(មណ្ឌលគិរី)៖ លោក ឈឹន មករា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកា បង្គាប់ឱ្យតាមចាប់ខ្លួន ជនត្រូវចោទឈ្មោះ រស់ ពុទ្ធា(ហៅក្របី) ក្រោយបាញ់នារីម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ កាលពីថ្ងៃទី២៤.០៤.២០២៣កន្លងទៅ។

នេះបើយោងតាម ដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តមណ្ឌលគិរី ចុះកាលបរិច្ឆេទ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែល«ដើមរាំង»ទើបទទួលបាន។

ជនត្រូវចោទៈ ជាខ្មាន់កាំភ្លើងឈ្មោះ រស់ ពុទ្ធា រហ្សនាម”អាក្របី”ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (រត់គេចខ្លួន)។

រីឯជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត (ហៅហ្សា)ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ត្រូវគ្រាប់រងរបួសធ្ងន់ ត្រង់ចំណុចដេីមដោះខាងស្ដាំ ដោយក្បាលគ្រាប់បៀមជាប់ នៅក្រោមស្លាបប្រចៀវ​ បញ្ឆិតដេីមដៃ​.!។

ដោយថ្មីៗនេះ ឪពុកនារីរងគ្រោះបានលើកឡើងថា«ខ្ញុំបាទ ចេង សារ៉ុង បំរើការងារនៅបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ សូមគោរព សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នឹងឯកឧត្តម ស សុខា ជាទីគោរពដ៍ខ្ពង់ខ្ពស់ជាទីបំផុត ខ្ញុំបាទសូមសម្តេចនឹងឯកឧត្តម មេត្តាជួយរកយុត្តិធម៍អោយកូនស្រីខ្ញុំឈ្មោះ ចន សុវណ្ណណែត ផង ដែលត្រូវឈ្មោះ រស់ ពុទ្ធា ហៅក្របី បានបាញ់កូនស្រីរបស់ខ្ញុំ នៅថ្ងៃទី២៤ ខែ៤ ឆ្នំា២០២៣ នៅខេត្តមណ្ឌលគីរី មកដល់ថ្ងៃទី១៥ ខែ៩ ឆ្នំា២០២៣ នេះហើយនៅពុំទាន់មានដំណោះស្រាយនៅឡើយទេ កូនចៅសូម សម្តេចនឹងឯកឧត្តម មេត្តាជួយរកយុត្តិធម៍អោយកូនចៅផង ខ្ញុំបាទសូមគោរព សម្តេចនឹងឯកឧត្តមដ៍ខ្ពង់ខ្ពស់ជាទីបំផុត សូមអរគុណ»។

គួរម្លឹកថាៈ ករណីបាញ់មនុស្សដូចបាញ់ចាបនេះ បានកើតឡើង នៅ​សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោ​រម្យ ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថាៈ នៅមុនកើតហេតុ ជនរងគ្រោះ-ខ្មាន់កាំភ្លើង រួមនិងបក្ខពួក២នាក់ទៀត បាននាំគ្នាផឹកស៊ី.!។

លុះដល់យប់ជ្រៅស្រវឹងរៀងខ្លួនក៏កើតជាទំនាស់ពាក្យសម្ដី ហើយខ្មាន់កាំភ្លើង រហ្សនាម”អាក្របី”បានប្រើកាំភ្លើងខ្លី បាញ់បណ្ដាលឱ្យត្រូវនារី រងគ្រោះ របួសធ្ងន់តែម្ដងទៅ ។
ក្រោយកើតហេតុបក្ខពួក”អាក្របី”បានដឹកជនរងគ្រោះ ទៅទុកនៅមន្ទីរពេទ្យ ដោយនឹកស្មានថាៈ នាងមិនរស់ឡើយ ហើយពួកគេក៏នាំគ្នារត់អស់..!។

ករណីបាញ់នារីរងគ្រោះ នៅពេលនេះ វាពុំមែនជាលើកទី១ទេ ពោលគឺ កាលពីកំឡុងឆ្នាំ២០២១”អាក្របី”បានប្រើកាំភ្លើងវ៉ាន់ឡុង។
បាញ់មន្ត្រីប៉ូលិសម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ ប៉ុន្តែមិនជាប់គុកហើយមានសេរីភាព ដើរផឹកស៊ីពេញលេញថែមទៀតផង..!។

មហាជនទូទៅក៏ដូចជាមន្ត្រីរាជការ នៅភូមិភាគឥឦសាន ពិតជាបានស្គាល់ និងខ្លាចរអារជាខ្លាំង.!។
ចំពោះបុរស.មុខកាចមាឌធំ.ដែលមាន រហ្សនាម”អាក្របី”ព្រោះគាត់ជាមនុស្សសាហាវព្រៃផ្សៃបំផុត.!។
ដោយតែងតែ ធ្វើសកម្មភាពបាញ់បោះសេរីជាញឹកញាប់ គំរាមកំហែងសំឡុត ទៅលើអ្នកទន់ខ្សោយ ដែលប្រឆាំងឬមិនស្ដាប់បង្គាប់ខ្លួន។

ជាពិសេសនៅពេលផឹកស៊ីស្រវឹង”អាក្របី”នឹងប្រើអាវុធ បាញ់ប៉ងសម្លាប់អ្នកនៅក្បែរគាត់ ឬដៃគូទំនាស់ជាបន្តបន្ទាប់ ដូចបាញ់.ចាប.អញ្ចឹង.!។
ដោយគ្មានខ្លាចញញើតច្បាប់ទម្លាប់កម្ពុជា សោះឡើយ!!។

កត្តាទាំងនេះហើយ ទើបសមត្ថកិច្ចមួយចំនួនរួញខ្លួន មិនសូវហ៊ានអនុវត្តច្បាប់ ដោយចេញមុខមាត់នោះទេ ព្រោះ”អាក្របី”មានខ្នងបង្អែករឹងមាំ.!។
ដោយខ្លាចថាៈ បើចាប់”អាក្របី”ដាក់គុកមិនយូឡើយនឹងចេញមកវិញ! ហើយពេលចេញមកវិញអ្នកចាប់ អាចប្រឈមនឹងមានគ្រោះធំ.!។

ជុំវិញករណីនេះកាលពីកន្លងទៅ លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានថ្លែងប្រាប់«ដើមរាំង»ថាៈ កម្លាំងនាយកដ្ឋាន សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួន បុរសរហ្សនាម”អាក្របី”។
ពោលគឺៈ ជននេះមានដីកាបញ្ជាឱ្យចាប់ខ្លួន ពីសំណាក់សាលាដំបូង ខេត្តមណ្ឌលគិរី។

បើតាមលោក សូ សុវណ្ណ ការស្វែងរកមុខសញ្ញា”អាក្របី”នេះដែរ កម្លាំងសមត្ថកិច្ច ចែកជា៣ក្រុម តាមគោលដៅនីមួយៗ ហើយបើឃើញវត្តមាន”អាក្របី”នៅកន្លែងណា សមត្ថកិច្ច នឹងចុះទៅចាប់ភ្លាមៗតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *