(កំពង់ធំ)៖ កម្លាំងអាវុធហត្ថស្នាក់ការ B06 ប្រចាំស្រុកកំពង់ស្វាយ បានចាប់ក្រុមអ្នកដឹកជញ្ជូនកូនត្រីឆ្តោ និងកូនត្រីខុសច្បាប់ប្រមាណ៣ម៉ឺនក្បាល។
ករណីដឹកជញ្ជូនបទល្មើសនេសាទនេះស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែកញ្ញា។
មន្ត្រីអាវុធហត្ថស្នាក់ការB06 បានឱ្យដឹងថា កម្លាំងជំនាញបានតាមដានជាយូរ រហូតចាប់បានអ្នកដឹកជញ្ជូនជាមួយវត្ថុតាងកូនត្រីឆ្តោខុសច្បាប់ប្រមាណ២ម៉ឺនក្បាល និងកូនត្រីរ៉ស់ជាង១ម៉ឺនក្បាល។
ការដឹកកូនត្រីនេះ គឺបានយកចេញពីផ្ទះ ជនជាតិវៀតណាម្នាក់ នៅភូមិផាត់សណ្ដាយ ប្រុងចែកចាយនៅ ភូមិប្រទាក់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។
បន្ទាប់ពីចាប់បានបទល្មើសនេសាទនេះកម្លាំងកងរាជអាវុធហត្ថ បានចងក្រងសំណុំរឿង ប្រគល់ឱ្យសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ដើម្បីបន្តនីតិវិធី ខណៈកូនត្រីទាំងនេះបានយកលែងក្នុងទន្លេវិញ៕