(កណ្ដាល)៖ បន្ទាប់ពី«ដើមរាំង»ចេញផ្សាយ.ដោយដកស្រង់ការលើកឡើងពីបុរសជាកម្មករម្នាក់.!។
ដែលបានអះអាងថា”លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល អាងអំណាចតួនាទីបុណ្យស័ក្ដិ ដឹកនាំកម្លាំងចុះចាប់គ្រឿងចក្រ.ដោយប្រើពាក្យសម្ដីតិៈដៀល ប្រមាថមាក់ងាយ មកលើរូបគាត់ និងគំរាមបាញ់សម្លាប់ ហើយថែមទាំងសំឡុតវាយខ្នោះចាប់រូបគាត់ ញាត់ចូលឡាន ទាំងកម្រោលនោះមក”។
ដោយការផ្សាយពេលនោះ មានការលើកឡើងនិងចោទប្រកាន់តែម្ខាង! ពុំមានការបកស្រាយពីលោក ណុប ដារ៉ា ដើម្បីឱ្យមានប្រភពទាំងសងខាងនោះទេ.!
ព្រោះ«ដើមរាំង»ទូរស័ព្ទចូលហើយមានការចុចបិទមិនទទួល..!។
ប៉ុន្តែជាក់ស្ដែងៈ នៅថ្ងៃទី២៨.០៥.២០២៣ លោកមេធាវី ជា សុខចាន់ តំណាងឱ្យរដ្ឋបាលខេត្តកណ្ដាល.បានចេញលិខិតជូនដំណឹងមកកាន់«ដើមរាំង»ដោយបំភ្លឺនិងបញ្ជាក់ថា”លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ពុំបានប្រមាថ តិៈដៀលមាក់ងាយ និងគំរាមបាញ់សម្លាប់ ទៅលើបុរសជាកម្មករ ក្រុមហ៊ុន”មហារដ្ឋាត្រេឌីង”ដូចការផ្សាយនោះឡើយ ដោយមេធាវីបញ្ជាក់ទៀតថាៈ ការផ្សាយនោះជារឿងមិនពិត”។
លុះឥឡូវ«ដើមរាំង»ផ្សាយឡើងវិញនឹងដាក់លិខិតជូនដំណឹងទាំងស្រុងសម្រាប់ជាប្រភពទាំងសងខាង ឱ្យត្រូវតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។ការចេញលិខិតបំភ្លឺពីសំណាក់ មេធាវីរដ្ឋបាលខេត្តកណ្ដាល នៅពេលនេះ! បន្ទាប់ពី«ដើមរាំង»ចេញផ្សាយ កាលពីថ្ងៃទី២៧.០៥.២០២៣ម្សិលមិញដែលមានចំណងជើងថា«ពលរដ្ឋថាៈលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល អាងអំណាចគំរាមបាញ់សម្លាប់ និងសំឡុតដាក់ខ្នោះរូបគាត់!»។
ក្នុងខ្លឹមសារនៃអត្ថបទនោះ គឺបានដកស្រង់ប្រភពនិងសម្ដីពីឈ្មោះ នុត ម៉ៅ មុខរបរកម្មករ បូមទឹកឱ្យក្រុមហ៊ុន”មហារដ្ឋាត្រេឌីង”។
ពោលគឺឈ្មោះ នុត ម៉ៅ បានចោទប្រកាន់ថាៈ លោក ណុប ដារ៉ា អាងអំណាចតួនាទីបុណ្យស័ក្ដិ ដឹកនាំកម្លាំងចុះចាប់គ្រឿងចក្រ.របស់ក្រុមហ៊ុន មហារដ្ឋាត្រេឌីង នៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី២៦.០៥.២០២៣ ដោយប្រើពាក្យសម្ដីតិៈដៀល ប្រមាថមាក់ងាយមកលើរូបគាត់ និងគំរាមបាញ់សម្លាប់ ហើយថែមទាំងសំឡុតវាយខ្នោះ និងចាប់រូបគាត់ ញាត់ចូលឡាន ទាំងកម្រោល។
ទោះជាយ៉ាងណាក្ដី ក្រោយមានការចោទប្រកាន់បែបនេះ នៅថ្ងៃទី២៨.០៥.២០២៣ តំណាងរដ្ឋបាលខេត្តកណ្ដាល ។
បានចេញមកបំភ្លឺ និងបញ្ជាក់ដូចខាងលើ អាស្រ័យហេតុនេះ សូមសាធារណៈជនជ្រាបជាដំណឹង កុំឱ្យមានការភ័ន្តច្រឡំតទៅទៀត…។
ទន្ទឹមនិងនោះ«ដើមរាំង»ក៏សូមបញ្ជាក់ផងដែរថាៈ គោលការអង្គភាពនៃគេហទំព័រ«ដើមរាំង»ធ្វើការផ្សព្វផ្សាយ ទៅតាមប្រភពដែលទទួលបាន រិៈគន់ក្នុងន័យស្ថាបនា និងបានព្យាយាមសុំការបកស្រាយ ពីភាគីដែលរងការចោទប្រកាន់ ប៉ុន្តែពេលនោះមិនអាចសុំការបកស្រាយបាន.!។
ក្នុងនោះ«ដើមរាំង»មិនមានចេតនាញុះញង់.លាបពណ៌.បំបែកបំបាក់ផ្ទៃក្នុង.អង្គភាពរដ្ឋ ឯកជន ឬបុគ្គលណាម្នាក់ឡើយ៕