(ព្រៃវែង)៖ បន្ទាប់ពីដាក់ពាក្យបណ្ដឹងប្ដឹងឧកញ៉ា នួន អក ជាផ្លូវការ ឥឡូវអយ្យការអមសាលាដំបូងខេត្តព្រៃវែងបានចេញដីកា កោះហៅជនរងគ្រោះជាដើមចោទ ឱ្យចូលបំភ្លឺនៅថ្ងៃទី០១.០៦.២០២៣ខាងមុខ!។នេះបើយោងតាម ដីកាកោះហៅ របស់ព្រះរាជអាជ្ញាខេត្តព្រៃវែង ដែល«ដើមរាំង»ទើបទទួលបាន..!។
សូមជម្រាបថាៈ ជនរងគ្រោះក្នុងបណ្ដឹងមួយនេះឈ្មោះ ហាក់ វណ្ណះ ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ចំណែកឧកញ៉ា ដែលរងបណ្ដឹងឈ្មោះ នួន អក ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជា”គ្រូបង្រៀនជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ហើយក៏ជាម្ចាស់រីស៊ត កំពតឋានសួគ៌ និងជាម្ចាស់គម្រោង ផ្សារអាហារសមុទ្រខៀវ ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល”។
ជនរងគ្រោះបានប្ដឹងឧកញ៉ា នួន អក ទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី២៧.០៤.២០២៣កន្លងទៅ.!។
ពីបទៈ ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឬហៅថា”សែកស្អុយ”និងបទៈ រំលោភលើទំនុកចិត្ត!។
ដោយទាមទារចំនួន៣ចំណុចដូចខាងក្រោម៖
១ៈ សូមឱ្យព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងឃុំខ្លួនឧកញ៉ា នួន អក តាមនីតិវិធី។
២ៈ សូមទាមទារប្រាក់ដើមចំនួន៥០.០០០ដុល្លារ។
៣ៈ សូមទាមទារសំណងជំងឺចិត្តចំនួន៤០លានរៀលផងដែរ។
ក្នុងនាមជាជនរងគ្រោះអ្នកស្រី ហាក់ វណ្ណះ បានប្រាប់«ដើមរាំង»នៅថ្ងៃទី២៨.០៥.២០២៣ថាៈ
ឧកញ៉ា នួន អក ជំពាក់ប្រាក់ខ្លួនសរុបចំនួន១០ម៉ឺនដុល្លារ រយៈពេលជាង៣ឆ្នាំមកហើយ!។
ដែលឧកញ៉ា នួន អក បានអូសបន្លាយពេល និងសងប្រាក់មកឱ្យខ្លួនបន្តិចបន្តួច រួចសុំដូរសែករហូត..!
បើតាមអ្នកស្រី ហាក់ វណ្ណះ បច្ចុប្បន្នៈឧកញ៉ា នួន អក នៅជំពាក់ប្រាក់អ្នកស្រី ជាង៣០.០០០$ទៀត និងបន្សល់ទុក”សែកស្អុយគ្មានសាច់ប្រាក់”ចំនួន២សន្លឹក ខណៈអ្នកស្រី ទាក់ទងទៅគាត់ លែងបាន!។
អ្នកស្រីបន្តថាៈពេលនេះឧកញ៉ា នួន អក កំពុងគេចខ្លួន និងគេចពីការទទួលខុសត្រូវ ក្នុងការទូទាត់បំណុលមកឱ្យអ្នកស្រី..!។
ជុំវិញរឿងរ៉ាវមួយនេះ ជនរងគ្រោះ ហាក់ វណ្ណះ បានប្រាប់ពីមូលហេតុថាៈ ដើមចមដំបូង ខ្លួនបានចូលរៀនផ្នែកទីផ្សារជោគជ័យ ដែលមានលោកឧកញ៉ា នួន អក ជាគ្រូបង្រៀន.!។
បន្ទាប់មកក៏ស្គាល់គ្នា មានទំនាក់ទំនងជាមួយលោកឧកញ៉ា រួមនិងបុគ្គលិកក្រុមហ៊ុន របស់លោកឧកញ៉ា។
ទន្ទឹមនិងនោះលោកឧកញ៉ា នួន អក បានប្រើយុទ្ធសាស្ត្រណែនាំ ឱ្យអ្នកស្រី ចូលហ៊ុនវិនិយោគ និងបានប្រាក់ចំណេញច្រើន.ទ្វេដង ១គុណជា២ ត្រឹមរយៈពេល១ឆ្នាំ ប៉ុណ្ណោះ!។
ព្រោះតែជឿតាមការ បញ្ចុះបញ្ចូលលួងលោម នៅថ្ងៃទី១៨.១១.២០១៩ អ្នកស្រី បានប្រគល់ប្រាក់ឱ្យលោកឧកញ៉ា នួន អក ចំនួន៥០.០០០$(ប្រាំម៉ឺនដុល្លារ)។
ដោយមានកុងត្រាមេធាវី ដឹងឮ
ពោលគឺរយៈពេល១ឆ្នាំ ដោយនៅថ្ងៃទី១៨.១១.២០២០ ឧកញ៉ា នួន អក សន្យាសងប្រាក់មកអ្នកស្រីវិញ ចំនួន១០០.០០០$(ដប់ម៉ឺនដុល្លារ)។
លុះដល់ថ្ងៃកំណត់ស្រាប់ តែលោកឧកញ៉ា នួន អក មិនព្រមសងលុយដោយគេចវេះរហូត.!។
បណ្ដាលឱ្យជនរងគ្រោះ តាមស្កាត់ជួបឧកញ៉ា នួន អក នៅដីឡូត៍ កំពតឋានសួគ៌ ជាច្រើនលើកច្រើនសារ.!។
ក្នុងនោះភាគីឧកញ៉ា សងប្រាក់បន្តិចបន្តួចម្ដងថ្ងៃនេះម្ដងថ្ងៃនោះ មិនមានអ្វីជាដុំកំភួនឡើយ។
អ្នកស្រីបន្តថាៈ ក្រោយមកទៀតលោកឧកញ៉ា នួន អក បានចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់(សែកស្អុយ)មកឱ្យខ្លួនជាបន្តបន្ទាប់..!។
ដូចជា៖ ដាក់កាលបរិច្ឆេទ ឱ្យបើកប្រាក់ នៅថ្ងៃទី៣០.០៧.២០២២
ចំនួន២០.០០០$(ពីរម៉ឺនដុល្លារ)ចំនួន១សន្លឹក។
ដាក់ការបរិច្ឆេទបើកប្រាក់នៅថ្ងៃទី៣០.០៨.២០២២
ចំនួន២៦.០០០$(ពីរម៉ឺនប្រាំមួយពាន់ដុល្លារ)ចំនួន១សន្លឹកទៀត។
លុះដល់ថ្ងៃកំណត់ ចូលបើកប្រាក់មិនបាន លោកឧកញ៉ា បានលួងលោមនិងហៅមកសម្រួលគ្នា ដោយសងប្រាក់មួយចំនួន និងសុំប្ដូរសែកថ្មី ចំនួន២សន្លឹកទៀត។
ទី១ៈ ដាក់ការបរិច្ឆេទឱ្យបើកប្រាក់នៅថ្ងៃទី២៥.០៩.២០២២
ចំនួន២០.០០០$(ពីរម៉ឺនដុល្លារ)។
២ៈ ដាក់ការបរិច្ឆេទបើកប្រាក់នៅថ្ងៃទី៣០.១០.២០២២
ចំនួន២៦.០០០$(ពីរម៉ឺនប្រាំមួយពាន់ដុល្លារ)។
ជនរងគ្រោះបញ្ជាក់ទៀតថាៈ ការប្ដូរសែកនេះ គឺច្រើនលើកច្រើនសារមកហើយ មិនមែនតែត្រឹម សែក៤សន្លឹកនឹងទេ.!។
ទាក់ទិននិងរឿងនេះអ្នកស្រី ហាក់ វណ្ណះ ថាៈខ្លួនអស់ការអត់ធ្មត់ទៀតហើយ ព្រោះកាន់សែក.ចូលបើកលុយនៅធនាគារ មិនដែលបានសោះ!។
ទើបនៅកំឡុងដើមខែមេសា ឆ្នាំ២០២៣ អ្នកស្រី បានទៅបើកប្រាក់នៅធនាគារ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ម្ដងទៀត!។
ដោយខាងធនាគារ ស្រុកពារាំង បញ្ជាក់ត្រឡប់មកវិញថាៈ សែកនោះគ្មានសាច់ប្រាក់ទាំង២សន្លឹក!។
ក្នុងនោះ១សន្លឹក ត្រូវហួសសុពលភាព ខណៈ១សន្លឹកទៀត បានបញ្ជាក់ថាៈ គ្មានសាច់ប្រាក់(សែកស្អុយ)។
បើទោះបីជាខាងធនាគារ បញ្ជាក់ថា”សែកស្អុយ”ក្ដី ប៉ុន្តែអ្នកស្រីមិនបានប្ដឹងភ្លាមៗនោះទេ!។
ដោយនៅតែបន្តប្រកាស ទុកឱសានវាទចុងក្រោយ ឱ្យលោកឧកញ៉ា នួន អក ចូលខ្លួនមកដោះស្រាយដដែល…!។
លុះផុតឱសានវាទហើយ នៅតែមិនមានដំណោះស្រាយទៀត ទើបអ្នកស្រី សម្រេចប្ដឹងឧកញ៉ា នួន អក ដូចបានរៀបរាប់ខាងលើ តែម្ដងទៅ..!។
រាល់ការអះអាងទាំងនេះ នៅល្ងាចទី២៨.០៥.២០២៣«ដើមរាំង» បានព្យាយាមសុំការបកស្រាយពីលោកឧកញ៉ា នួន អក ប៉ុន្តែទូរស័ព្ទរបស់លោកឧកញ៉ា មិនអាចទាក់ទងបានឡើយ!។
មជ្ឈដ្ឋានខាងក្រៅៈ បានលើកឡើងថាៈ មូលហេតុដែលលោកឧកញ៉ា នួន អក ជាប់បំណុលច្រើន.ក៏ព្រោះតែរូបលោក បរាជ័យគម្រោងដីឡូត៍”រីស៊តកំពតឋានសួគ៌”នៅខេត្តកំពត។
រួចមកបើក គម្រោង ផ្សារអាហារសមុទ្រខៀវ ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល”ដើម្បីស្ដារបំណុលឡើងវិញ។
បែរជាបរាជ័យថែមមួយកម្រិតទៀត.ជាហេតុនាំឱ្យម្ចាស់បំណុលជាច្រើន តាមទារលុយ និងកើតរឿងប្ដឹងផ្ដល់ជាបន្តបន្ទាប់ ។
ស្របពេលដែលសាម៉ីខ្លួនឧកញ៉ា នួន អក ប្រកាសក្ស័យធន និងគេចខ្លួនបាត់៕