រុស្សីស្ទាក់ចាប់មីស៊ីលលឿនជាងសំឡេងចំនួន២គ្រាប់ ដែលអង់គ្លេសផ្ដល់ឱ្យអ៊ុយក្រែន!

ក្រសួងការពារជាតិរុស្សី អះអាងថាៈ កងកម្លាំងរបស់ខ្លួន បានស្ទាក់ចាប់បំផ្លាញមីស៊ីលគ្រូស រយៈចម្ងាយឆ្ងាយ Storm Shadow ចំនួន២គ្រាប់ ដែលចក្រភពអង់គ្លេស ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន!។

ក្រសួងការពារជាតិរុស្សី បានឱ្យដឹងដែរថាៈ ខ្លួនបានស្ទាក់ចាប់បំផ្លាញមីស៊ីលរយៈចម្ងាយខ្លីបាញ់ចេញពីប្រព័ន្ធមីស៊ីលអាមេរិក HIMARS ផ្ដល់ឱ្យទីក្រុងកៀវ ព្រមទាំង មីស៊ីល HARM ក៏ដូចជាបាញ់ទម្លាក់យន្ដហោះដ្រូន ១២គ្រឿង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ប៉ុន្តែ រុស្សីមិនបានបញ្ជាក់លម្អិតថាៈ តើមីស៊ីលទាំងនេះត្រូវបានស្ទាក់ចាប់ នៅ ឯតំបន់ណាមួយនោះទេ ។
ដោយគ្រាន់តែធ្វើសេចក្ដីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីប្រចាំថៃរបស់ក្រសួងការពារជាតិរុស្សី កាលពីថ្ងៃសៅរ៍ ទី២៧ ខែឧសភា ខណៈខាងទីក្រុងកៀវ ក៏មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរ។

គួរបញ្ជាក់ថាៈ ក្នុងថ្ងៃសៅរ៍ដដែលនោះដែរ មានសេចក្ដីរាយការណ៍ពីការវាយប្រហារ។
ដោយយន្ដហោះដ្រូន ចូលយ៉ាងជ្រៅក្នុងទឹកដីរុស្សី ដោយមានគោលដៅលើ បំពង់បង្ហូរប្រេង។
រុស្សីតែងតែចោទថាៈ អ៊ុយក្រែន គឺជាអ្នកនៅពីក្រោយការវាយប្រហារ របៀបនេះ ។
តែអ៊ុយក្រែនមិនដែលទទួលស្គាល់ជាសាធារណៈឡើយ ចំពោះការវាយប្រហារ ចូលជ្រៅក្នុងទឹកដីរុស្សី៕

Leave a Reply

Your email address will not be published. Required fields are marked *