អ៊ុយក្រែនបារម្ភ​ថា រុស្ស៊ី​នឹង​វាយ​ប្រហារ​រោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បីទម្លាក់កំហុសមកលើខ្លួន!

មន្ត្រីចារកម្មការពារជាតិអ៊ុយក្រែន បាននិយាយថាៈ រុស្ស៊ីអាចនឹងវាយប្រហារលើ រោងចក្រថាមពលនុយក្លេអ៊ែរ ដែលខ្លួនគ្រប់គ្រង រួចទម្លាក់កំហុសលើទីក្រុង Kyiv។

កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីបាននិយាយថា ជនជាតិរុស្ស៊ីកំពុងរៀបចំធ្វើការវាយប្រហារ លើទីតាំង​នៃរោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន។
រោងចក្រ​នេះ​ត្រូវ​បាន​ទាហាន​រុស្ស៊ី​កាន់កាប់​អស់​រយៈពេល​ជាង១៤ ខែ។

ក្រុមមន្ត្រីអះអាងទៀតថា គោលបំណងនៃការវាយប្រហារ ដែល​បានគ្រោងទុកគឺ​ដើម្បីបង្កើត​សេណារីយ៉ូមួយ សហគមន៍អន្តរជាតិ នឹងត្រូវធ្វើការស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​ ។
ដើម្បីកំណត់ថា តើសារធាតុវិទ្យុសកម្មបានលេចធ្លាយចេញពីរោងចក្រដែរឬទេ។ ប៉ុន្តែ​មន្ត្រី​មិន​បាន​ផ្ដល់​ភស្តុតាង​អ្វី​ទេ។

ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់នៃសេវាសន្តិសុខសហព័ន្ធ របស់រុស្ស៊ីបាន​និយាយនៅក្នុង​បទសម្ភាសន៍​ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសរបស់លោកថាៈ ការ​គំរាមកំហែង​ផ្នែកយោធា​នៅតាមព្រំដែន​ជាមួយអ៊ុយក្រែន បាននិងកំពុងកើនឡើង។
លោក​បាន​និយាយ​ថា ប្រជាជន​អ៊ុយក្រែន បាន​ចូលរួម​ក្នុង​ការ​បង្កហេតុ និង​ការ​បំផ្លិចបំផ្លាញ៕

Leave a Reply

Your email address will not be published. Required fields are marked *