ទំនាស់ដីធ្លីដោយផ្ទាល់ រវាងពលរដ្ឋនិងពលរដ្ឋ ឈានដល់ប្រើអំពើហិង្សាកក្រើកស្រុកពោធិ៍រៀង!

(ព្រៃវែង)៖ ផ្ទុះករណីហិង្សាវាយតប់គ្នាផ្អើលស្រុកពោធិ៍រៀង មូលហេតុមកពីទំនាស់ដីធ្លី ដែលអាជ្ញាធរ មិនទាន់ដោះស្រាយបញ្ចប់..!។
ក្នុងនោះភាគីរងគ្រោះអះអាងថាៈ ក្រុមជនសង្ស័យព្រួតគ្នា ប្រើអំពើហិង្សាមកលើខ្លួន បណ្ដាលឱ្យរងរបួសដេកពេទ្យ ខណៈរូបគាត់ ប្ដឹងទារសំណងចំនួន១០.០០០ដុល្លារ.!។

យោងពាក្យបណ្ដឹង! ចូលអធិការស្រុកពោធិ៍រៀង បានឱ្យដឹងថាៈ ករណីហិង្សានេះបានកើតឡើង នៅចំណុចដីមានទំនាស់ ក្នុងភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីថ្ងៃទី២៥.០៥.២០២៣កន្លងទៅ..!។

ជនរងគ្រោះឈ្មោះ សុន សារ៉ែន ភេទស្រីអាយុ៣៣ឆ្នាំ នៅភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

រីឯជនសង្ស័យចំនួន២នាក់
ទី១ៈ ឈ្មោះ ទិត ភឿន ភេទស្រីអាយុ៤១ឆ្នាំ និងទី២ៈ ឈ្មោះ ទិត ស្រីភាង ភេទស្រី៣៨ឆ្នាំ អ្នកទាំង២ជាបងប្អូននិងគ្នា នៅភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។

លោក ជា វាសនា អធិការស្រុកពោធិ៍រៀង បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី២៨.០៥.២០២៣ថាៈករណីខាងលើ លោកបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការរួចហើយ.ចំពោះចំណាត់ការបែបណា គឺនៅលើតុលាការ ។
បើតាមលោក ជា វាសនា ករណីនេះ គឺបោចសក់ស្រីៗដូចគ្នា។

ជុំវិញករណីនេះ ក្រុមគ្រួសាររងគ្រោះអះអាងថាៈ មូលហេតុមកពីអាជ្ញាធរមូលដ្ឋាន បណ្ដែតបណ្ដោយ មិនដោះស្រាយបញ្ចប់ជម្លោះដីធ្លី រវាងជនរងគ្រោះ និងជនសង្ស័យ..!។

បណ្ដាលឱ្យភាគីទាំង២ ឈ្លោះប្រកែកគ្នាដោយផ្ទាល់ និងតឹងសសៃ.ក ឈានដល់ប្រើអំពើហិង្សា នៅទីតាំងដីទំនាស់.!។
ដោយគ្រួសាររងគ្រោះបញ្ជាក់ថាៈ ក្រុមជនសង្ស័យ បានព្រួតគ្នាវ៉ៃជនរងគ្រោះ បណ្ដាលឱ្យបែកមុខមាត់ រងរបួសយ៉ាងដំណំ បច្ចុប្បន្នៈកំពុងសង្គ្រោះ នៅមន្ទីរពេទ្យឯកជនមួយ ក្នុងទីរួមខេត្តព្រៃវែង។
ក្នុងនោះជនរងគ្រោះ បានប្ដឹងទារសំណងជំងឺចិត្តចំនួន១០.០០០ដុល្លារ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *