មេឃកំពុងភ្លៀង ទៅដឹកគោមកផ្ទះ ស្រាប់តែរន្ទះបាញ់ ស្លាប់កណ្ដាលវាលស្រែ!

(ព្រៃវែង)៖ ភ្លៀងផ្គររន្ទះលាយឡំទៅដោយខ្យល់កន្ត្រាក់ រន្ទះបានបាញ់ត្រូវបុរសម្នាក់ បណ្ដាលឱ្យស្លាប់នៅកណ្ដាលវាលស្រែ!។

ហេតុការណ៍នេះបានកើតឡើង នៅវាលស្រែខាងកើត ភូមិមេលប់
ប្រហែល៤០០ម៉ែត្រ ក្នុងភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីល្ងាចទី២៧ ខែឧសភា ឆ្នាំ២០២៣។
លោក ស៊ុំ សារិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកា បានថ្លែងប្រាប់«ដើមរាំង»ថាៈជនរងគ្រោះឈ្មោះ ម៉ៅ ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិ-ឃុំកើតហេតុ បានស្លាប់នៅកណ្តាលវាលស្រែ!។

បើតាមលោក ស៊ុំ សារិន នៅមុនកើតហេតុ មេឃភ្លៀងផ្គររន្ទះលាយឡំទៅដោយខ្យល់កន្ត្រាក់។
ខណៈនោះ ជនរងគ្រោះបានចេញពីផ្ទះទៅវាលស្រែ ក្នុងបំណងដឹកគោរបស់ខ្លួនមកផ្ទះ។

មិនដូច្នេះអី ស្រាប់តែរន្ទះ បានបាញ់ ត្រូវជនរងគ្រោះ បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅវាលស្រែតែម្ដងទៅ។

បច្ចុប្បន្នៈសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *