ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានបាញ់បង្ហោះផ្កាយរណប Condor-FKA របស់ខ្លួន ដែលអាចថតរូបផ្ទៃផែនដីជុំវិញនាឡិកា ក្នុងអាកាសធាតុណាមួយ រួមទាំងនៅក្នុងលក្ខខណ្ឌ នៃពពកដ៏ច្រើនផងដែរ។
ទីភ្នាក់ងារអវកាសរដ្ឋ Roscosmos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាៈ ផ្កាយរណបនេះ ត្រូវបានបាញ់បង្ហោះចេញពីយានអវកាស Vostochny Cosmodrome របស់រុស្ស៊ី ។
ដែលជាកំពង់ផែអវកាសរុស្ស៊ី នៅតំបន់ Amur Oblast ភាគខាងកើតឆ្ងាយរបស់ប្រទេសរុស្ស៊ី ដោយប្រើយាន Soyuz 2.1a ដែលជាយានដើរដោយគ្រាប់រ៉ុក្កែត។
វាបាននិយាយថា “ការបំបែកយានអវកាស ចេញពីដំណាក់កាលខាងលើត្រូវបានអនុវត្តដោយជោគជ័យ។
ផ្កាយរណបរ៉ាដាដំបូងត្រូវបានបាញ់បង្ហោះចូលទៅក្នុងគន្លងដែលបានផ្តល់ឱ្យ” ។
ផ្កាយរណប Condor-FKA ត្រូវបានបង្កើតឡើង ដោយសមាគមសាជីវកម្មឧស្សាហកម្មយោធា និងផលិតកម្មនៃវិស្វកម្មមេកានិក។
ម៉ាស់របស់ផ្កាយរណបគឺ 1,050 គីឡូក្រាម៕