សោកនាដកម្មក្រឡាប់លិចទូក មួយគ្រឿង នៅឯឆ្នេរសមុទ្រនៃកោះ Mykonos របស់ក្រិក.បណ្ដាលឱ្យជនចំណាកស្រុក ៣នាក់បានបាត់បង់ជីវិត ខណៈ១២ នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថាបាត់ខ្លួន។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំឆ្នេរសមុទ្រ កាលពីថ្ងៃសុក្រ។
នាវាឆ្មាំឆ្នេរសមុទ្រចំនួន ៤នាក់ និងឧទ្ធម្ភាគចក្រចំនួន៣ ត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការ ស្វែងរក និងជួយសង្គ្រោះ ខណៈដែលអាជ្ញាធរ កំពុងកំណត់ទីតាំង និងជួយអ្នកដែលនៅរស់រានមានជីវិត។
គួរបញ្ជាក់ថាៈ ប្រទេសក្រិក បានបម្រើជាច្រកទ្វារសំខាន់មួយចូលទៅក្នុងសហភាពអឺរ៉ុប។
សម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុកដែលមានប្រភពមកពីអាហ្វ្រិក អាស៊ី និងមជ្ឈិមបូព៌ា៕