ក្រុមបាតុករ៣៣នាក់ ដែលគាំទ្រ​អតីតប្រធានាធិបតីប៉ាគីស្ថាន ត្រូវបាន​បញ្ជូនទៅ​តុលាការយោធា!

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃសុក្រថាៈ អាជ្ញាធរប៉ាគីស្ថានបានប្រគល់ជនស៊ីវិល 33នាក់ ទៅឱ្យតុលាការយោធា សម្រាប់ការកាត់ទោស ជុំវិញការចោទប្រកាន់ ក្នុងការតវ៉ាដោយហិង្សា កាលពីថ្ងៃទី 9 ខែឧសភា។

ជនជាប់ចោទ​ទាំង ៣៣នាក់​នេះ គឺជា​ផ្នែក​នៃ​ក្រុមមនុស្ស​ដែល​ត្រូវបាន​ឃុំខ្លួន​ពីបទ​រំលោភបំពាន និង​បង្ក​ការខូចខាត​ដល់ទី​តាំង​យោធា​ដ៏​រសើប ។
បន្ទាប់ពី​ការចាប់ខ្លួន​របស់លោក Khan កាលពី​ថ្ងៃទី ៩ ខែឧសភា ដែលជា​ព្រឹត្តិការណ៍​មួយ​ដែល​បង្កឱ្យមាន​ការតវ៉ា​ដោយ​ហិង្សា​នៅ​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន​។​

គួរ​បញ្ជាក់ថា លោក Imran Khan ដែល​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការចោទប្រកាន់​ពីបទ ពុករលួយ​លើ​រូបលោក ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បន្ទាប់ពី​ការចាប់ខ្លួន​៕

Leave a Reply

Your email address will not be published. Required fields are marked *