គណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ ឈ្លោះគ្នា រឿងដណ្តើមតំណែងប្រធានសភា!

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat កាលពីថ្ងៃសុក្រទី២៦ខែឧសភា បានជំរុញសមាជិកបក្សរបស់គាត់ និងដៃគូចម្រុះធំបំផុតរបស់ខ្លួន ។
គឺគណបក្សភឿថៃ ឲ្យឈប់ឈ្លោះគ្នាជាសាធារណៈ ខណៈក្រុមចរចាចម្រុះ នឹងសម្រេចថាៈ តើ អ្នកណាអាចទទួលបានតំណែងជាប្រធានសភា.ថៃ។

សមាជិកមួយចំនួន នៃគណបក្សទាំងពីរ បានចាប់ផ្តើមជជែកវែកញែកជាសាធារណៈ អំពីគណបក្សណាមួយ ដែលគួរតែទទួលបានតំណែងដ៏មានឥទ្ធិពលបំផុត នៅក្នុងសភាតំណាងរាស្រ្ត។

ជម្លោះត្រូវបានបង្កឡើង កាលពីថ្ងៃអង្គារ ដោយអ្នកតស៊ូមតិរបស់គណបក្សចលនាឆ្ពោះទៅមុខ គឺលោក Piyabutr Saengkanokkul នៅពេលគាត់ បានបង្ហោះ Facebook ថាៈ គណបក្សនេះ ត្រូវតែគ្រប់គ្រងមុខតំណែងប្រធានសភា។

ភាពតានតឹង កាន់តែកើនឡើង ខណៈសមាជិកបក្សភឿថៃមួយចំនួន បានគំរាមថា គណបក្សរបស់ពួកគេនឹងចាកចេញពីក្រុមចម្រុះ ហើយមេដឹកនាំទី២ នៃគណបក្សចលនាឆ្ពោះទៅមុខគឺលោកស្រី Sirikanya Tansakul បានពន្លះយ៉ាងចាស់ដៃថាៈ គណបក្សរបស់លោកស្រី ត្រូវការតួនាទីនេះដើម្បីជំរុញរបៀបវារៈរបស់ខ្លួន។

ក្រោយមក ស្រាប់តែគណបក្សភឿថៃ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាៈ ប្រធានសភា ត្រូវតែជំរុញឲ្យមានគោលនយោបាយរបស់ភាគីចម្រុះទាំងអស់ មិនមែនសម្រាប់តែគណបក្សតែមួយនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Pita បានចេញមុខអន្តរាគមន៍ជម្លោះនេះជាសាធារណៈ ដោយប្រាប់អ្នកសារព័ត៌មានថា អាទិភាពបច្ចុប្បន្ន គឺត្រូវដោះស្រាយបញ្ហារបស់ប្រជាជន និងរៀបចំដើម្បីប្រកាសគោលនយោបាយរបស់ក្រុមចម្រុះទៅកាន់សភាជាមុនសិន។

គួរបញ្ជាក់ថាៈ តាមរដ្ឋធម្មនុញ្ញថៃ គឺ​តម្រូវ​ឲ្យ​គណៈរដ្ឋមន្ត្រី​ ប្រកាស​គោលនយោបាយ​របស់​ខ្លួន ដល់​សភា​ជាមុនសិន មុននឹង​ចូល​កាន់​តំណែង៕

Leave a Reply

Your email address will not be published. Required fields are marked *