អ៊ីរ៉ង់​បង្ហាញសាច់ដុំ ដោយបង្អួតមីស៊ីល ចម្ងាយ២.០០០គីឡូម៉ែត្រ ដែល​អាច​បាញ់​ដល់​អ៊ីស្រាអែល!

ប្រទេសអ៊ីរ៉ង់ បាន​បញ្ចេញ​មី​ស៊ី​ល​ផ្លោង​ជំនាន់​ថ្មី ដែល​អាចហោះក្នុងចម្ងាយ​២.០០០​គីឡូម៉ែត្រ (១.២៤២ ម៉ា​យ​) សម្រាប់​វាយប្រហារ តំបន់​នានា​របស់​អ៊ីស្រាអែល!។

មីស៊ីលផ្លោងប្រភេទថ្មីនេះ ឈ្មោះថា “Kheibar” ដែលមានសមត្ថភាព ហោះបាន ក្នុងរយៈចម្ងាយជាង២.០០០គីឡូម៉ែត្រ និងផ្ទុកទម្ងន់បាន១.៥តោន។

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA, មីស៊ីលនេះ មិនចំណាយពេលយូរឡើយ សម្រាប់ការរៀបចំបាញ់បង្ហោះ ។
ដែលមានន័យថាៈ វាអាចប្រើប្រាស់បានទាំងអាវុធធម្មតា​ និងអាវុធដែលពោរពេញ ទៅដោយគ្រោះថ្នាក់។

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani ដែលចូលរួមក្នុងពិធីដាក់បង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភា បាននិយាយថាៈ មីស៊ីលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនឆ្នាំ ដោយអង្គការឧស្សាហកម្មអវកាសរបស់ខ្លួន (AIO)។

មន្ត្រីខាងលើ ក៏បានកត់សម្គាល់ផងដែរថា មីស៊ីល Kheibar អាចបុកទម្លុះប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ដោយសារតែវាមាន បំពាក់ឧបករណ៍គេចពីរ៉ាដា។

ស្របពេលជាមួយគ្នានោះ លោក Ashtiani បានចង្អុលបង្ហាញថា ទីក្រុងតេអេរ៉ង់ ។
កំពុងចាត់វិធានការ ដើម្បីបំពាក់ឲ្យកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ផ្សេងៗ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងខែលការពារដែនអាកាស។

ដោយឡែក កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន លោក Amirali Hajizadeh ប្រធានកងកម្លាំងការពារអាកាសរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ។
បានអះអាងថា ទីក្រុងតេហេរ៉ង់ បានផលិតមីស៊ីល មានល្បឿនលឿនជាងសំឡេង ដែលជាហេតុធ្វើឲ្យ សហរដ្ឋអាមេរិកប្រតិកម្មទាំងខឹងសម្បា។

យ៉ាងណា គេជឿថា នាពេលបច្ចុប្បន្ននេះ មានត្រឹមតែប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានបច្ចេកវិទ្យាចាំបាច់ សម្រាប់ផលិតអាវុធទំនើបបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *