(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាៈ ប្រាក់ខែកម្មករ-កម្មការិនី រោងចក្រនាពេលបច្ចុប្បន្ននេះ មិនក្រោម២០០ដុល្លារ នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្ដេច អញ្ជើញជួប សំណេះសំណាល ជាមួយកម្មករនិយោជិត នៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ នៅព្រឹកទី២៦ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ បន្តថា ប្រាក់ខែគោលខ្ទង់២០០ដុល្លារនេះ បើប្រៀបធៀប
ប្រទេសក្បែរខាង គឺមិនក្រោមគេឡើយ។
ក្នុងនោះសម្តេចតេជោ បានសម្តែងក្តីរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រាក់ខែកម្មការីរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ។
ដែលទទួលបានរហូតដល់ជាង៤០០ដុល្លារអាមេរិក បូកជាមួយការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ៕