(ភ្នំពេញ)៖ ប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិធុនធ្ងន់ថ្មី AR2 300mm MLRS (PHL-03) មានសមត្ថភាពបាញ់បានចម្ងាយរហូតដល់១៣០គីឡូម៉ែត្រ និង អាចកម្ទេចតំបន់សត្រូវឱ្យក្លាយជាផេះបានរង្វង់ផ្ទៃដី៦៧ហិកតា។
លក្ខណៈពិសេស វាមាន GPS នាំផ្លូវ អាចវាយចំគោលដៅបានល្អ បំពាក់ដោយរ៉ូកែតទំហំ៣០០មីលីម៉ែត្រ ។
ដែលក្នុងមួយដេីមមានទម្ងន់៨០០គីឡូក្រាម និង ក្បាលគ្រាប់២៤០គីឡូក្រាម ហេីយនិងមាន១២កាណុង។
ប្រព័ន្ធកាំជ្រួចនេះត្រូវបានបំពាក់លេីឡានដែកពាសដោយដែកការពារគ្រាប់ដែលសំបកឡានមានទម្ងន់៤៣តោន។
វាត្រូវបានបញ្ជាដោយទាហានតែបួននាក់ប៉ុណ្ណោះ។
គេប្រេីវាដេីម្បីវាយប្រហារលេីទ័ពរថគ្រោះ តំបន់យុទ្ធសាស្រ្តរបស់កងទ័ពសត្រូវ និង ស្រោចលេីកងនាវាជេីងទឹកផងដែរ។
វាត្រូវបានផលិតដោយក្រុមហ៊ុនផលិតសព្វាវុធយោធាលំដាប់ពិភពលោក Norincon នៅប្រទេសចិន ដែលទេីបដឹកមកដល់ទឹកដីកម្ពុជាប៉ុន្មានថ្ងៃនេះទេ ដែលទិញដោយថវិការជាតិផ្ទាល់។
កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
បានអញ្ជើញចុះពិនិត្យការងារ នឹងបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេស ការប្រើប្រាស់អាវុធធុនធ្ងន់ថ្មីនេះ ។
ដើម្បីលើកកម្ពស់វិស័យការពារជាតិឲ្យឡើងមួយកម្រិតថែមទៀតនៅបញ្ជាការដ្ឋានកាំភ្លើងធំនៅស្រុកសំរោងទង ខេត្តកំពង៉ស្ពឺ៕