(តាកែវ)៖ បន្ទាប់ពីល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងTikTok សមត្ថកិច្ចបានចុះស្រាវជ្រាវឈាន ដល់ចាប់ខ្លួនជនដៃដល់ជាកូន.បន្ទាប់ពីវ៉ៃឪពុកឱ្យសន្លប់។
ករណីនេះមូលហេតុមកពី ឪពុក សំរាក ខណៈកូនប្រុសជាជនសង្ស័យ មករកហូបបាយ ។
តែជ្រុះគ្របឆ្នាំ លាន់ឮសំឡេង ឪពុកស្មានថាៈ កូនប្រុសបោកឆ្នាំងបាយចោល ក៍កើតជាទំនាស់ឈានដល់វ៉ៃតប់គ្នា!។
យោងសេចក្តីបំភ្លឺរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
បានលើកឡើងថាៈ ក្រោយឃើញសង្គមហ្វេសប៊ុក TikTok ជាពិសេសបណ្តាគេហទំព័រសារព័ត៌មានមួយចំនួន ដែលបានចែកចាយបន្តនូវវីដេអូរអំពីសកម្មភាពហិង្សាវាងឪពុកនិងកូន ។
មានរយៈពេល ១នាទី និង២១វិនាទី ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ រីណា និងគណនីហ្វេសប៊ុកឈ្មោះ នីល សារ័ត្ន ដែលកើតហេតុនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ។
បានចុះដល់ផ្ទះកើតហេតុ ដើម្បីធ្វើការសាកសួរ តែភ្លាមៗ អាណាព្យាបាលមិនសហការ ។
ដោយបានរារាំង សមត្ថកិច្ចមិនឱ្យនាំខ្លួនជនបង្កជាកូនមកធ្វើការសាកសួរ និងសុំមិនប្តឹងផ្តល់អ្វីឡើយ។
លុះដល់វេលាម៉ោង២០ និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។
ទើបកម្លាំងជំនាញសម្រេចឃាត់ខ្លួនជនបង្កខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរបន្ថែម ។
សូមបញ្ជាក់ករណីខាងលើកើតហេតុកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២ និង២០នាទី ។
បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ប្រើអំពើហិង្សាទៅលើឪពុកបង្កើតឈ្មោះ ប៊ុត ឌៀប អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ។
ក្រោយកើតហេតុ ជនរងគ្រោះជាឪពុកមិនបានដាក់ពាក្យបណ្តឹងឬរាយការណ៍មកសមត្ថកិច្ចនោះទេ ។
តែឈ្មោះ ប៉ឹង សុគន្ធ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនជនរងគ្រោះ បានផ្ញើរវីដេអូខាងលើទៅឱ្យឈ្មោះ ថោង សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះ មានទីលំនៅនៅរាជធានីភ្នំពេញ ។
ប្រើប្រាស់គណនីហ្វេសប៊ុកចំនួនពីរ មានឈ្មោះ រីណា និងឈ្មោះ នីល សារ័ត្ន ហើយក៏បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង៣០នាទីតែម្តង។
ក្រោយធ្វើការសាកសួរជាបឋម បានឱ្យដឹងថាៈ មូលហេតុដែលឈានដល់ការប្រើអំពើហិង្សានេះ ។
គឺបណ្តាលមកពីការយល់ច្រឡំ ដោយសារឪពុកមកពីធ្វើការហត់ហូបបាយថ្ងៃរួចបានសម្រាក ។
ស្របពេលជាមួយគ្នានោះកូនប្រុសដែលជាជនបង្កងើបពីដេកបានឡើងរកបាយហូប ។
ក៏ធ្វើឱ្យជ្រុះគម្របឆ្នាំងបាយលាន់លឺខ្លាំង ស្រាប់តែឪពុកភ្ញាក់ឡើងខឹង ស្មានថាកូនបោកឆ្នាំបាយ ។
បានស្រែកស្តីឱ្យកូន(មិនធ្វើការអី គិតតែដេក ងើបពីដេកបោកឆ្នាំងបាយទៀត)រហូតមានទំនាស់ពាក្យសម្តីនឹងគ្នា បង្កឡើងជាហិង្សាតែម្តង តែមិនមានរបួសធ្ងន់ធ្ងរនោះទេ។
បច្ចុប្បន្ន៖ ជនបង្កឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ។
បានធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនោះដែរស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណចំពោះបណ្តាអង្គភាពសារព័ត៌មាននានា ដែលបានសហការផ្តល់ព័ត៌មាន មកកាន់អង្គភាព។
ដើម្បីបានចុះធ្វើការស្រាវជ្រាវ ក៏ដូចជាបានបកស្រាយបំភ្លឺបានទាន់ពេលវេលា បញ្ជៀសបាននូវការយល់ច្រឡំពីសំណាក់មហាជន ។
ជាពិសេសក្រុមជនអគតិមួយចំនួន ដែលគេងចំណេញផលប្រយោជន៍តាមរយៈការផ្សព្វផ្សាយព័ត៌មានប្រឌិត បំភ្លៃការពិតខុសពីរឿងហេតុជាក់ស្តែង នៅលើបណ្តាញសង្គម ។
ដែលធ្វើឱ្យមានមតិរិះគន់ទាំងគ្មានប្រភពព័ត៌មានច្បាស់លាស់ និងបាត់បង់ទំនុកចិត្តមកលើសមត្ថកិច្ចមូលដ្ឋានផងដែរ៕ដើមរាំង