ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅមីយ៉ាន់ម៉ា!

(ភ្នំពេញ)៖ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង យ៉ាំង ហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។
បានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូន ព្រមទាំងទទួលបានជោគជ័យ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។
ដោយមានកីឡាករ-កីឡាការិនី និងមហាជនមីយ៉ាន់ម៉ា ចូលរួម និងរត់ដង្ហែប្រមាណ ១.៥០០នាក់ ព្រមទាំងទទួលបានការសាទរ យ៉ាងច្រើនកុះករពីពលរដ្ឋមីយ៉ាន់ម៉ា នៅតាមដងផ្លូវផងដែរ។

ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា និងឯកឧត្តម Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា និងលោក Tun Myint Oo អគ្គនាយកក្រសួងកីឡា និងកិច្ចការយុវជន ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេស និងប៉ារ៉ាហ្គេមមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋ/រាជទូតបណ្ដាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងយ៉ាំងហ្គូន ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *