អ៊ីរ៉ាក់ និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀង រឹតបន្តឹងសន្តិសុខព្រំដែន!

អ៊ីរ៉ាក់ និងអ៊ីរ៉ង់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខព្រំដែន ជាសកម្មភាពមួយ ។
ដែលក្រុមមន្ត្រីអ៊ីរ៉ាក់និយាយថាៈ មានគោលបំណងរឹតបន្តឹងព្រំដែន ជាមួយតំបន់ឃឺដ របស់ប្រទេសអ៊ីរ៉ាក់ ។
ដែលទីក្រុងតេអេរ៉ង់ និយាយថាក្រុមប្រដាប់អាវុធឃឺដ បង្កការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បាននិយាយថាៈ កិច្ចព្រមព្រៀងសន្តិសុខ រួមកាលពីថ្ងៃអាទិត្យរួមមានការសម្របសម្រួលនៅក្នុង “ការការពារព្រំដែនរួមរវាងប្រទេសទាំងពីរ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខមួយចំនួន”។

ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថាៈ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ Ali Shamkhani ។
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ Qasim al-Araji នៅចំពោះមុខនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed al-Sudani ។

មន្ត្រីសន្តិសុខអ៊ីរ៉ាក់ ដែលបានចូលរួមការចុះហត្ថលេខានេះបាននិយាយថា “នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខដែលបានចុះហត្ថលេខានោះ អ៊ីរ៉ាក់សន្យាថាៈ ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមប្រដាប់អាវុធប្រើប្រាស់ទឹកដីរបស់ខ្លួននៅក្នុងតំបន់ឃឺដរបស់អ៊ីរ៉ាក់។
ដើម្បីបើកការវាយប្រហារឆ្លងព្រំដែនណាមួយលើប្រទេសជិតខាងអ៊ីរ៉ង់ឡើយ” នេះបើយោងតាម ​​Reuters ។

គួរជម្រាបថាៈ កាលពីឆ្នាំមុន ក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់បាននិយាយថាៈ ក្រុមបំផ្ទុះគ្រាប់បែកដែលត្រូវបានចាប់ខ្លួន។
ដោយកងកម្លាំងសន្តិសុខរបស់ខ្លួន គឺជាក្រុមយុទ្ធជនឃឺដ ដែលធ្វើការឱ្យប្រទេសអ៊ីស្រាអែល ដែលគ្រោងនឹងបំផ្ទុះមជ្ឈមណ្ឌលឧស្សាហកម្មការពារជាតិ “រសើប” នៅក្នុងទីក្រុង Isfahan៕

Leave a Reply

Your email address will not be published. Required fields are marked *