fbpx

ចំនួនអ្នកស្លាប់ដោយសារ ព្យុះស៊ីក្លូន Freddy នៅអាហ្វ្រិកខាងត្បូង បានកើនឡើងជាង៥០០នាក់ហើយ!

មនុស្សស្លាប់ដោយសារព្យុះស៊ីក្លូន Freddy នៅប្រទេសម៉ាឡាវី ម៉ូសំប៊ីក និងម៉ាដាហ្គាស្កា ស្ថិតក្នុងតំបន់អាហ្វ្រិកខាងត្បូង បានកើនឡើងជាង ៥០០នាក់ហើយ ខណៈដែលប្រជាពលរដ្ឋ បន្តស្វែងរកសាច់ញាតិបាត់ខ្លួនរបស់ពួកគេ។

ប្រជាពលរដ្ឋជាច្រើននាក់ នៅបន្តបាត់ខ្លួន ហើយសាច់ញាតិមួយចំនួន មិនទាន់រកឃើញមនុស្សជាទីស្រលាញ់របស់ពួកគេនៅឡើយទេ ។

លោកស្រី Agathe Chaoneke គឺជាពលរដ្ឋមួយរូបរស់នៅប្រទេសម៉ាឡាវី និយាយថា ប្តីរបស់គាត់ និងកូនរបស់គាត់ ។
ត្រូវទឹកហូរនាំយកទៅ ហើយមនុស្សមួយគ្រួសារមានសមាជិក ៥នាក់ ក៏ត្រូវបានទឹកជំនន់ហូរនាំយកទៅផងដែរ។

ស្របពេលនោះដែរ ប្រធានាធិបតីម៉ាឡាវីលោក Lazarus Chakwera បានចុះសួរសុខទុក្ខជនរងគ្រោះដោយសារព្យុះស៊ីក្លូន Freddy ។
លោក Chakwera បានប្រកាសកាន់ទុក្ខរយៈពេល ១៤ថ្ងៃ និងអំពាវនាវសុំការគាំទ្រផ្នែកជំនួយពីអន្តរជាតិ។ លោកនិយាយថា មនុស្សជាង ៨ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន។

ព្យុះស៊ីក្លូន Freddy បានបោកបក់ទៅលើតំបន់ភាគត្បូងអាហ្វ្រិកជាលើកទី ២កាលពីចុងសប្តាហ៍មុន ។
ក្រោយបោកបក់ម្តងរួចមកហើយកាលពីចុងខែកុម្ភៈ ហើយវាស្ថិតក្នុងចំណោមព្យុះដ៏ខ្លាំងក្លាបំផុត សម្លាប់មនុស្សច្រើនបំផុតនៅអាហ្វ្រិក ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *