មនុស្ស១៤នាក់ បានស្លាប់ក្នុងការរញ្ជួយដីដីកម្រិត៦.៨រ៉ីចទ័រ ដែលបានអង្រួនតំបន់ឆ្នេរភាគខាងត្បូងប្រទេសអេក្វាឌ័រ និងតំបន់ភាគខាងជើងប្រទេសប៉េរូ កាលពីថ្ងៃសៅរ៍បណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន និងមន្ទីរពេទ្យ ។
រូបភាពវីដេអូឃ្លីបពីខេត្ត El Oro ដែលរងផលប៉ះពាល់ខ្លាំង ជាងគេដោយសារការរញ្ជួយដី ។
ឃើញសាកសពជនរងគ្រោះនៅលើដី ក្រោយក្រុមជួយសង្រ្គោះទាញចេញពីគំនរបាក់បែកអគារ ។
ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាៈ ក្រសួងទាំងអស់បានត្រៀមខ្លួន ដើម្បីឆ្លើយតបការសង្រ្គោះបន្ទាន់ ប៉ុន្តែគ្មានហានិភ័យនៃរលកស៊ូណាមិនោះទេនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ។
មន្ទីរភូគព្ភសាស្រ្តសហរដ្ឋអាមេរិក រាយការណ៍ថា ការរញ្ជួយដីនេះ កើតឡើងក្នុងជម្រៅដី ៦៦.៤ គ.ម ស្ថិតនៅចម្ងាយប្រហែល ១០គ.មពីទីក្រុង Balao ខេត្ត Guayas ។
ទីភ្នាក់ងារទំនាក់ទំនងប្រធានាធិបតី និយាយថា ការរញ្ជួយដីនេះ បណ្តាលឲ្យមនុសស ១២នាក់ស្លាប់នៅខេត្ត El Oro និង ២នាក់ស្លាប់នៅខេត្ត ហើយនិងបណ្តាលឲ្យមនុស្សជាង ១២០នាក់ រងរបួស ។
ដោយឡែក ក្រុមអាជ្ញាធរប៉េរូ ថា ការរញ្ជួយដី បានអង្រួនតំបន់ភាគខាងជើងប្រទេសមួយនេះ ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ពីផលប៉ះពាល់នៅឡើយទេ៕