នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និយាយថាៈ ប្រទេសជប៉ុន នឹងតាមដានការស៊ើបអង្កេត របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើករណីឧក្រិដ្ឋកម្មសង្រ្គាមរបស់លោក Vladimir Putin បន្ទាប់ពីតុលាការមួយនេះ ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ។
លោក Kishida ថ្លែងបែបនេះ អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍នៅទីក្រុងតូក្យូ ជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ដែលបាននិយាយថាៈ ចំណាត់ការរបស់ ICC បង្ហាញយ៉ាងច្បាស់ថា គ្មាននរណាម្នាក់អង្គុយលើច្បាប់បានទេ ។
លោក Kishida និយាយថាៈ រូបលោក និងលោក Scholz បានពិភាក្សាផងដែរលើបញ្ហាសន្តិសុខសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការរឹងមាំជាងមុនរវាងប្រទេសទាំង ២ លើវិស័យសំខាន់ៗជាច្រើន ។
ជប៉ុន គឺជាប្រទេសដៃគូរពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់នៅអាស៊ី បន្ទាប់ពីចិន ក្នុងនោះទំហំសេដ្ឋកិច្ចរវាងប្រទេសទាំង២ កើនឡើងដល់ ៤៩.៥ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ ៕