(កំពង់ចាម)៖ នៅព្រឹកទី១៨ ខែមីនា ឆ្នាំ២០២៣ លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម។
បានអមដំណេីរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ពីសំណាក់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ស្ថិតនៅវិទ្យាល័យព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ពិធីនេះដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស័គ្រ្មចិត្ត ។
បន្ទាប់មកទៀតលោក ហេង វុទ្ធី បានបន្ដចុះពិនិត្យអាគារថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដែលគ្រោងនឹងរៀបចំពិធីសម្ពោធបេីកឲ្យដំណេីរការនៅពេលឆាប់ៗខាងមុខនេះ ។
ឆ្លៀកក្នុងឱកាសនេះដែរលោក ហេង វុទ្ធី ក៏បានណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍ ឲ្យខិតខំបម្រេីនូវសេវាសំណូមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានឆាប់រហ័ស និងណែនាំចំពោះការអនុវត្តលេីការងារនីតិវិធី៕