fbpx

Pulisic ព្រមាន Real Madrid ថា អ្នកសំណាងអាក្រក់ហើយដែលត្រូវប៉ះជាមួយ Chelsea!

កីឡាករ Christian Pulisic បានធ្វើការព្រមានដល់គូប្រជែងក្នុងក្របខ័ណ្ឌ Champions League របស់ Chelsea ដោយទទូចថា «កុំចង់សាកជាមួយក្រុមរបស់យើង»អ្នកនឹងជួបសំណាងអាក្រក់ហើយ។

ក្រុមតោខៀវ Chelsea ត្រូវបានចាប់ឆ្នោតឱ្យប្រឈមមុខនឹងម្ចាស់ជើងឯក Champions League 14 សម័យកាល Real Madrid នៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេយកឈ្នះ Borussia Dortmund ក្នុងវគ្គ 16 ក្រុមចុងក្រោយ។

ប៉ុន្តែ Pulisic បានអួតក្តែងៗនៅ​ឯកីឡដ្ឋាន Stamford Bridge បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​បី​លើក​ជាប់​ៗ​គ្នា ហើយ​និយាយ​ថា Chelsea គឺ​ជា​គូប្រកួត​ដ៏គ្រោះថ្នាក់បំផុត។

Pulisic បានប្រាប់ ESPN ថា “ខ្ញុំមិនចង់លេងពួកយើងនៅ Champions League ទេ ខ្ញុំនឹងនិយាយច្រើន” ។

ប្រសិនបើ Chelsea យកឈ្នះ Real Madrid នោះ ពួកគេនឹងជួបជាមួយម្ចាស់ជើងឯក Premier League Manchester City ឬម្ចាស់ជើងឯក Bundesliga Bayern Munich សម្រាប់កៅអីវគ្គផ្តាច់ព្រ័ត្រ Champions League។

គួរជម្រាបថា កីឡដ្ឋាន Ataturk Olympic Stadium ក្នុងទីក្រុង Istanbul ប្រទេសទួរគី ធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2023 នៅថ្ងៃទី 10 ខែមិថុនា៕

Leave a Reply

Your email address will not be published. Required fields are marked *