fbpx

លោក ឈឿន ប៊ុនឆន សាទរចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្ដិ ជានាយឧត្តមសេនីយ៍!

(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងបានសម្ដែងនូវការគោរពគាំទ្រ ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិថ្នាក់«នាយឧត្តមសេនីយ៍»។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងយ៉ាងដូច្នេះថាៈ«ក្នុងនាមជាស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោក-លោកស្រី ស្នងការរង និងមន្ត្រីក្រោមឱវាទ សូមអបអរសាទរ និងគោរពជូនពរ ដោយស្មោះអស់ពីដួងចិត្តជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍”»។

សូមជម្រាបថាៈ នៅថ្ងៃទី១៧.០៣.២០២៣ ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិនាយឧត្ដមសេនីយ៍ផ្កាយ៤ ដល់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

បច្ចុប្បន្នៈ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕

Leave a Reply

Your email address will not be published. Required fields are marked *