(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្ដែងនូវការគោរពគាំទ្រ។
ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍។
លោក គង់ សោភ័ណ្ឌ បានលើកឡើងយ៉ាងដូច្នេះថាៈ«យើងខ្ញុំទាំងអស់គា្ន ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកណ្តាល សូមសម្តែងនូវសេចក្តីគោរពគាំទ្រដោយស្មោះ និងអំណរសាទរយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យ ប្រោស ព្រះរាជទានត្រាស់បង្គាប់តម្លើងឋានន្តរស័ក្ដិថ្នាក់ «នាយឧត្តមសេនីយ៍»។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះ រតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមបណ្ឌិត ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ»។
សូមជម្រាបថាៈ នៅថ្ងៃទី១៧.០៣.២០២៣ ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិនាយឧត្ដមសេនីយ៍ផ្កាយ៤ ដល់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។
បច្ចុប្បន្នៈ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕