(ពោធិ៍សាត់)៖ (ស្ពានដែកអូរតាសោម) ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ត្រូវបានបាក់បន្ទាប់ពីរថយន្តដឹកថ្ម របស់ក្រុមហ៊ុនចិន ធ្វើផ្លូវជាតិលេខ១០ថ្មី ដឹកថ្មហើយបើកឆ្លងកាត់លើស្ពានមួយនេះ។
ហេតុការណ៍បាក់ស្ពានដែក ត្រង់ចំណុចខាងលើ បានកើតឡើង កាលពីវេលាម៉ោង១៤និង២៥នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ។
រថយន្តបង្កត្រូវគេស្គាល់ថាៈ ជារថយន្តដឹកថ្ម ក្លាវ៉ែតរបស់ ក្រុមហ៊ុនចិន ធ្វើផ្លូវជាតិលេខ១០ថ្មី ប៉ុន្តែការបាក់ស្ពាននេះ មិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ។
បច្ចុប្បន្នៈ ក្រុមហ៊ុនចិន កំពុងយករថយន្តមកស្ទូច រថយន្តបង្ក ចេញពីស្ពាន។
ចំណែកការធ្វើចរាចរណ៍ គឺអាចធ្វើចរាចរណ៍បាន នៅលើស្ពានថ្ម ដែលកំពុងសាងសង់ ប៉ុន្តែបានតែរថយន្តតូចៗ និងម៉ូតូតែប៉ុណ្ណោះ៕