(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង លោក ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ។
ជំនួសលោក អ៉ិត សុធា ដែលត្រូវតែងតាំងជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង។
សូមជម្រាបថាៈ លោក ឯក ស៊ុនរស្មី បច្ចុប្បន្នៈជាព្រះរាជអាជ្ញារងខេត្តកណ្ដាល៕