(ភ្នំពេញ)៖ នៅថ្ងៃទី១៧.០៣.២០២៣ ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិនាយឧត្ដមសេនីយ៍ផ្កាយ៤ ដល់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
សូមជម្រាបថាៈ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។
បច្ចុប្បន្នៈ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕