(បាត់ដំបង)៖ អគ្គិភ័យបានឆាបឆេះកសិដ្ឋានចិញ្ចឹមជ្រូក១កន្លែង បណ្តាលឱ្យងាប់ជ្រូក៣៣ក្បាល ក្នុងចំណោមជ្រូក៧០ក្បាល!។
ហេតុការណ៍នេះបានកើតឡើង នៅទ្រុងចិញ្ចឹមជ្រូក ក្នុងឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
ទ្រុងចិញ្ចឹមជ្រូកខាងលើ ត្រូវបានភ្លើងឆាបឆេះយ៉ាងលឿន គួបផ្សំនិងស្លឹកឈើស្ងួតជ្រុះទើរ នៅលើដំបូលទ្រុងជ្រូកផងនោះ ទើបសមត្ថកិច្ចមិនអាចជួយទាន់ពេល!។
បើតាមសមត្ថកិច្ចៈ ទ្រុងជ្រូកដែលត្រូវភ្លើងឆេះនោះ មានទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រ មានជ្រូកចិញ្ចឹមទាំងអស់ចំនួន៧០ក្បាល។
ក្នុងនោះជ្រូកចំនួន៣៣ក្បាល ត្រូវបានភ្លើងឆេះងាប់ ស្របពេល ម្ចាស់រំដោះបញ្ចេញពីទ្រុងមិនទាន់!។
មន្ត្រីនគរបាលសន្និដ្ឋានថាៈ គ្រោះអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕