fbpx

ឃុំខ្លួនជនជាតិវៀតណាមម្នាក់ ករណីដឹកគ្រឿងញៀនជាង១៦គីឡូ ប្រុងឆ្លងដែន ទៅវៀតណាម!

(ស្វាយរៀង)៖ តុលាការខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
បានសម្រេចឃុំខ្លួនជនជាតិវៀតណាមម្នាក់ ក្រោយឃាត់ខ្លួនរួមនិងគ្រឿងញៀនចំនួន១៦ដុំស្មើ១៦,២៣៨គីឡូក្រាម!។

សមត្ថកិច្ចបានឱ្យដឹងថាៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ។
បានចាប់ខ្លួនជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធគ្រឿងញៀនចំនួនជាង១៦គីឡូក្រាម និងបញ្ជូនទៅតុលាការខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់។
ក្រោយមកត្រូវបានចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន!។

មន្ត្រីជំនាញខេត្តស្វាយរៀងបានឱ្យដឹងថាៈ ជនត្រូវចោទឈ្មោះ ង្វៀង ខាញ់អាយុ ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម្សៅកេតាមីនចំនួន១៦ដុំសរុបទម្ងន់១៦,២៣៨ក្រាមគិតទាំងសំបកវេចខ្ចប់។

គួររំលឹកថាៈ ជនត្រូវចោទបានបម្រុងនាំគ្រឿងញៀនឆ្លងដែន ទៅកាន់ប្រទេសវៀតណាម។
តែត្រូវកម្លាំងនគរបាលខេត្តស្វាយរៀងជាមួយនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ និងនគរបាលស្រុកកំពង់រោទិ៍បង្ក្រាបកាលពីថ្ងៃទី១២ ខែមីនា នៅបន្ទប់ជួលក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៕

Leave a Reply

Your email address will not be published. Required fields are marked *