សមត្ថកិច្ចហាមមិនឱ្យបើកល្បែងស៊ីសងក្នុងភោជនីយដ្ឋាន”សុខុម ប្រជុំមិត្ត”ជាដាច់ខាត!

(កណ្ដាល)៖ បន្ទាប់ពីគេហទំព័រ«ដើមរាំង»ចេញផ្សាយថាៈ”

សមត្ថកិច្ចក្រុងតាខ្មៅ ដូចជាអសមត្ថភាពក្នុងការបង្ក្រាបល្បែងនៅភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត!

ឥឡូវនៅថ្ងៃទី២២.០៥.២០២២ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
បានបកស្រាយបំភ្លឺថា៖ ក្រោយពីទទួលបានព័ត៌មានខាងលើនេះរួច ក្រុមការងារប្រតិកម្មរហ័សខេត្ត ។
ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចំណាត់ការបង្រ្កាបករណីខាងលើ។

ជាលទ្ធផល៖
ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង ១៥ និង៣០ នាទី លោកអធិការ បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះដល់ទីតាំង (អាហារដ្ឋាន សុខុម ប្រជុំមិត្ត) ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ប៉ុន្តែពុំមានឃើញមានការប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងនោះទេ មានតែអ្នកលេងអុក និងអ្នកលេងវាយប៊ូលតែប៉ុណ្ណោះ។

ជាចំណាត់ការ: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានធ្វេីការណែរនាំ ឣប់រំ និងធ្វេីកិច្ចសន្យាដល់ម្ចាស់ទីតាំងរោងកាហ្វេដែលមានឈ្មោះ សួន សុខន ភេទប្រុស អាយុ៤០ឆ្នាំ ហាមដាច់ខាតដល់ទីតាំង និងលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងទីតាំងរបស់ខ្លួនឡើយ រួមទាំងល្បែងជល់មាន់តាមទូរទស្សន៍ឣុីធឺណែតផងដែរ។

ក្នុងខ្លឹមសារនៃអត្ថបទ«ដើមរាំង»នោះបានលើកឡើងថាៈ ភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត ស្ថិតនៅក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។
កំពុងលួចបង្កប់បើកអាជីវកម្ម ល្បែងជល់មាន់អនឡាញ​ និង​ បៀរ​ ហើយរាល់ថ្ងៃ ក្រុមអ្នកញៀនល្បែង បានប្រមូលផ្ដំគ្នា ចូលលេងល្បែងនៅទីនោះ យ៉ាងគគ្រឹកគគ្រេងបំផុត។

មជ្ឈដ្ឋានខាងក្រៅថា​៖ លោក ប៉ុក វិចិត្រ មេប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ហាក់អសមត្ថភាព ក្នុងការបង្ក្រាបល្បែង ដែលបង្កប់ក្នុងភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត​ ត្រង់ចំណុចខាងលើ ។
ដែលលួចបេីកទាំងល្បែងជល់មាន់អនឡាញ​ និង​ ភ្នាល់បៀរផងដែរ​ ដោយចាក់មួយគូរៗ​ រាប់ម៉ឺនរាប់សែនរៀល​ ស្រែកហ៊ោរ​ កងរំពង​ ជាប្រចាំ។

ម្ចាស់ភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត​ ដែលបង្កប់ល្បែងខុសច្បាប់នេះ​ ត្រូវបានគេស្គាល់ឈ្មោះថា​ សុខុម​ ភេទប្រុស​ អាយុជាង៣០ឆ្នាំ​។

ទោះជាយ៉ាងណាក្ដីៈក្រោយ«ដើមរាំង» ផ្សព្វផ្សាយបែបនេះ សមត្ថកិច្ចបានចុះពិនិត្យ ធ្វើការណែនាំ និងហាមដាច់ខាត មិនឱ្យមានការបើកល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងភោជនីយដ្ឋានខាងលើនោះឡើយ៕ដោយ៖ ឆៃ យុទ្ធ

Leave a Reply

Your email address will not be published.