សម្ដេចក្រឡាហោម៖ ដឹកនាំសកម្មជនឃោសនារកសំឡេងឆ្នោតនៅស្រុកបរវេល ខេត្តបាត់ដំបង!

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ។
បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកបរវេល ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ រួមទាំងសកម្មជនគ្រប់ភូមិឃុំនៃស្រុកបរវេលដែលបានចំណាយពេលវេលវលាចូលរួមពិធីសំណេះសំណាលនាឱកាសនេះ និងបានសម្ដែងការកោតសរសើរចំពោះក្រុមការងារគណបក្សស្រុកបរវេលមានឯកឧត្តម សក់ សេដ្ឋា ជាប្រធានក្រុមការងារដែលបានរួមកម្លាំងសាមគ្គីគ្នាបំពេញភារកិច្ចបំរើជាតិ បំរើប្រជាជន ពិសេសក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

សម្ដេចបន្តថាៈ នៅក្នុងរយៈកាល៥ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋគ្រប់មូលដ្ឋានភូមិឃុំក្នុងស្រុកបរវេលបានទទួលអត្ថប្រយោជន៍ជាច្រើនពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កាត់បន្ថយការលំបាក ការខ្វះខាត និងការទទួលបានសេវាសាធារណៈផ្សេងៗ ដូចជាសេវាសង្គមកិច្ច អប់រំ សុខាភិបាល សន្តិសុខ សាធារណការ និងសេវារដ្ឋបាលដោយគ្មានការរើសអើង។
ជាមួយគ្នានេះ អាជ្ញធរឃុំ ស្រុកក៏បានខិតខំជំរុញការដោះស្រាយបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដូចជាការដោះស្រាយបញ្ហាកូវីដ-១៩ និងការសង្គ្រោះពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។

នៅក្ហុងឱកាសនោះដែរ សម្ដេចក្រឡហោម ស ខេង ក៏បានមានប្រសាសន៍ជម្រាបជូនអង្គពិធីអំពីដំណើរការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យនៅកម្ពុជា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិដើម្បីបង្ខិតសេវា និងការសម្រេចចិត្តឱ្យមកនៅជិតប្រជាពលរដ្ឋ ការបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន ព្រមទាំងការជំរុញឱ្យរដ្ឋបាលឃុំ ខិតខំអនុវត្តផែនការឃុំឱ្យសម្រេចបានជោគជ័យ៕សហការី

Leave a Reply

Your email address will not be published.