ព្រោះតែខឹងចុងភៅ ថៅកែ”ក្លឹបកម្សាន្ត ដឹ ស្តម”ដកកាំភ្លើងខ្លីបាញ់មេឃ១គ្រាប់គំរាមកូនចៅ!

(ភ្នំពេញ)៖ ពិតជាខ្លាំងមែនថៅកែ”ក្លឹបកម្សាន្ត ដឹ ស្តម”ព្រោះតែខឹងនារីជាចុងភៅរបស់ខ្លួន បានដកកាំភ្លើងបាញ់មេឃ១គ្រាប់ ទម្លុះដំបូលស័ង្កសី ដើម្បីគំរាមរូបនាង។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ និងសមត្ថកិច្ច មូលដ្ឋាននិងអាវុធហត្ថ កាលពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុង”ក្លឹបកម្សាន្ត ដឹ ស្តម”ជាប់ផ្លូវលេខ១៨២ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា ។

ជនបង្កដែលជាថៅកែក្លឹបខាងលើឈ្មោះ ហេង សុផល អាយុជាង៤០ឆ្នាំ រីឯបុរស រងគ្រោះមានឈ្មោះ ឈូក សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបបចុងភៅក្នុង”ក្លឹប ដឹ ស្តម”។

បើតាមស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនបង្កត្រូវជាថៅកែខ្លួន បានចូលមករករឿងមិនសួរហេតុផលដោយបានទៅវាយរទះគោដុតឲ្យខ្ទេច រួចចង់វាយជនរងគ្រោះថែមទៀតនិងបោះពាក្យសម្ដីថាៈ ហែងតិចទៀតដឹងខ្លួនហើយ.។

មួយសន្ទុះក្រោយមកថៅកែរបស់ខ្លួនបានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកកន្លែងចុងភៅ ។
រួចអាម៉េផ្ចុងចុងភៅគំរាម ហើយបាញ់ឡើងលើចំនួន១គ្រាប់ ទម្លុះដំបូលស័ង្កសី រួចដើរចេញពីក្លឹប។
បើករថយន្តគេចខ្លួនបាត់ ទើបផ្អើលដល់អ្នកចូលរាំលេងកម្សាន្ត ទាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុ។

ក្រោយមកជនរងគ្រោះ បាននាំគ្នាទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ។
ដើម្បីដាក់ពាក្យបណ្ដឹងទៅលើថៅកែរបស់ខ្លួន ឲ្យកម្លាំងជំនាញស្រាវជ្រាវចាត់ការតាមនីតិវិធី៕សហការី

Leave a Reply

Your email address will not be published.