សមត្ថកិច្ចក្រុងតាខ្មៅ ដូចជាអសមត្ថភាពក្នុងការបង្ក្រាបល្បែងនៅភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត!

(កណ្តាល)៖ ភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត ស្ថិតនៅក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។
កំពុងលួចបង្កប់បើកអាជីវកម្ម ល្បែងជល់មាន់អនឡាញ​ និង​ បៀរ​ ហើយរាល់ថ្ងៃ ក្រុមអ្នកញៀនល្បែង បានប្រមូលផ្ដំគ្នា ចូលលេងល្បែងនៅទីនោះ យ៉ាងគគ្រឹកគគ្រេងបំផុត។

ករណីនេះមជ្ឈដ្ឋានខាងក្រៅថា​៖ ថា លោក ប៉ុក វិចិត្រ មេប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ហាក់អសមត្ថភាព ។
ក្នុងការបង្ក្រាបល្បែង ដែលបង្កប់ក្នុងភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត​ ត្រង់ចំណុចខាងលើ ។
ដែលលួចបេីកទាំងល្បែងជល់មាន់អនឡាញ​ និង​ ភ្នាល់បៀរផងដែរ​ ដោយចាក់មួយគូៗ​ រាប់ម៉ឺនរាប់សែនរៀល​ ស្រែកហ៊ោរ​ កងរំពង​ ជាប្រចាំ។

ម្ចាស់ភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត​ ដែលបង្កប់ល្បែងខុសច្បាប់នេះ​ ត្រូវបានគេស្គាល់ឈ្មោះថា​ សុខុម​ ភេទប្រុស​ អាយុជាង៣០ឆ្នាំ​!។

ប្រជាពលរដ្ឋ​ លេីកឡេីងថា​៖ ទីតាំងល្បែងក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ​ បែបនេះ​ មិនគួរឡេីយ​ មានល្បែងស៊ីសងសោះ​ ។

ពាក់ព័ន្ធបញ្ហានេះ​ លោក ប៉ុក វិចិត្រ មេបុស្តិ៍តាខ្មៅ បានថ្លែងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ថា លោកបានធ្វេីកិច្ចសន្យាម្តងរួចហើយ ។
បើនៅបើកបន្តរទៀតគឺ លោកសុំគោលការណ៍ ពីលោកអធិការក្រុងតាខ្មៅ ធ្វើការបន្តរតាមនីតិវិធីតែម្ដង។

ប្រជាពលរដ្ឋសង្ឃឹមថា៖ ទីតាំងល្បែងខាងលើនេះ​ នឹងត្រូវសមត្ថកិច្ចចុះបង្ក្រាប​ អោយស្របតាមគោលនយោបាយ​ ភូមិ-សង្កាត់​ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល​៕ ឆៃ យុទ្ធ

Leave a Reply

Your email address will not be published.