៥ថ្ងៃក្នុងសប្តាហ៍នេះ មន្ត្រីគយ បង្ក្រាបរថយន្តអត់ពន្ធនាំចូលបានចំនួន២៧គ្រឿង!

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
បានធ្វើការបង្ក្រាបរថយន្តអត់ពន្ធ នាំចូលចំនួន២៧គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ។
រថយន្តទាំង២៧គ្រឿង ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបបានក្នុងរយៈពេល១សប្តាហ៍នេះរួមមាន៖
1-រថយន្តម៉ាក LEXUS GS300 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០០៦ និងទំហំស៊ីឡាំង ៣០០០ CC
2-រថយន្តម៉ាក Lexus RX 350 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០១៥
3-រថយន្តម៉ាក Toyota Land Cruiser ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១៣
4-រថយន្តម៉ាក Lexus RX400h ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំ២០០៧
5-រថយន្តម៉ាក Lexus RX 350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០
6-រថយន្តម៉ាក Toyota Camry ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០១០
7-រថយន្តម៉ាក Lexus Rx350 ចង្កូត ឆ្វេង ស ផលិតឆ្នាំ 2007ពាក់ផ្លាកលេខ ភ្នំពេញ 2AF-5342
8-រថយន្តម៉ាក Lexus Rx330 ចង្កូតឆ្វេង ពណ៌ ប្រផេះ ផលិតឆ្នាំ2004 ផ្លាកលេខភ្នំពេញ 2AH-7186 9-រថយន្តម៉ាក Lexus Rx330 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ2004 ពាក់ផ្លាកលេខ ភ្នំពេញ AJ-4340
10-រថយន្តម៉ាក Lexus Rx400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2006 ផ្លាកលេខ ភ្នំពេញ 2AK-6842
11-រថយន្តម៉ាក Toyota Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ2009 ពាក់ផ្លាកលេខភ្នំពេញ 2Z-0906
12-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2010 ផ្លាកលេខ ភ្នំពេញ 2AL-2117
13-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2005ផ្លាកលេខ ភ្នំពេញ 2AV-8228
14- រថយន្តម៉ាក LEXUS RX400H ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2BB-3307 ឆ្នាំម៉ូដែល 2005
15- រថយន្តម៉ាក LEXUS RX400H ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AO-6763 ឆ្នាំម៉ូដែល2006
16- រថយន្តម៉ាក LEXUS RX400H ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AG-3005 ឆ្នាំម៉ូដែល2006
17-រថយន្តម៉ាក TOYOTA PRUIS ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AT-7751 ឆ្នាំម៉ូដែល 2009
18-រថយន្តម៉ាក Lexus RX350 ឆ្នាំ2008ចង្កូតឆ្វេង ពាក់ផ្លាកលេខ ខម ក្លែងក្លាយ
19-រថយន្តម៉ាក Lexus330 ឆ្នាំ2006 ចង្កូតឆ្វេង ពាក់ផ្លាកលេខក្លែងក្លាយ
20-រថយន្តម៉ាក Lexus Rx350ចង្កូតឆ្វេង ពណ៌ខ្មៅ ផលិតឆ្នាំ 2008 ពាក់ផ្លាកលេខ ភ្នំពេញ 2AN-4635
21-រថយន្តម៉ាក Lexus Rx350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2011 ពាក់ផ្លាកលេខ ភ្នំពេញ 2AN-9509
22-រថយន្តម៉ាក Lexus Rx400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2008 ពាក់ផ្លាកលេខ ភ្នំពេញ BA-9009
23-រថយន្តម៉ាក Lexus Rx400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2006 ពាក់ផ្លាកលេខ ភ្នំពេញ 2BG-1504
24-រថយន្តម៉ាក Lexus Rx330 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2005 ពាក់ផ្លាកលេខ ភ្នំពេញ 2S-0003
25-រថយន្តម៉ាក Toyota Camryចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2010 ពាក់ផ្លាកលេខ ភ្នំពេញ 2X-3350
26-រថយន្តម៉ាក Toyota Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2AL-4518
27-រថយន្តម៉ាក LEXUS HS250h ពណ៌ផ្កាឈូក ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១០ និងទំហំស៊ីឡាំង ២៥០០ CC

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ។
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថាៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះបង្ក្រាបរថយន្តគ្មានពន្ធកាន់តែខ្លាំង ក្រោយផុតឱសានវាទនៅក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខណៈរថយន្ដចង្កូតស្ដាំ បង្ក្រាបបាននឹងកម្ទេចចោល។
ឱសានវាទចុងក្រោយនៃយុទ្ធនាការប្រមូលពន្ធអាករ លើរថយន្ដមានស្រាប់នៅក្នុងប្រទេស ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ហើយចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពុំមានសិទ្ធទទួលបង់ពន្ធរថយន្ដមានស្រាប់ក្នុងប្រទេសនោះទេ តួនាទីដ៏សំខាន់ គឺការចុះបង្ក្រាប។
ករណីដែលរថយន្ដគ្មានពន្ធបង្ក្រាបបាន ក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺរថយន្ដចង្កូតឆ្វេង ត្រូវទទួលរងនូវការបង់ពន្ធអាករ តាមច្បាប់ជាធរមានផង និងបង់ពិន័យថែមទៀត។
ដោយឡែករថយន្ដចង្កូតស្ដាំ នៅពេលដែលបង្ក្រាបបាន នឹងត្រូវដោះបំណែក ដោយបម្លែងរថយន្ដទៅជាគ្រឿងបំណែករថយន្ដ ពីព្រោះរថយន្ដចង្កូតស្ដាំ គឺជារថយន្ដហាមឃាត់ ក្នុងការនាំចូលសម្រាប់ប្រើប្រាស់ នៅក្នុងប្រទេស និងមួយទៀត គឺអាចកម្ទេចចោលតែម្ដង។

លោក គុណ ញឹម បានអំពាវនាវដល់ម្ចាស់រថយន្ដទាំងឡាយ ដែលនៅមិនទាន់នាំយករថយន្ដរបស់ខ្លួន ចូលមកបង់ពន្ធអាករ សូមរួសរាស់មកបំពេញ កាតព្វកិច្ចពន្ធ ឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕សហការី

Leave a Reply

Your email address will not be published.