(មណ្ឌលគីរី)៖ អ្នកបើកគ្រឿងចក្រប្រភេទអាប៊ុលឈូសដីម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីអាប៊ុលរលត់ ហើយចុះពិនិត្យ ចៃដន្យបុរសម្នាក់ទៀត កាច់សោបញ្ឆេះ បណ្ដាលឱ្យកិនតែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅក្រុមហ៊ុនចម្ការកៅស៊ូ ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
សមត្ថកិច្ចឱ្យដឹងថាៈ បុរសដែលស្លាប់ឈ្មោះ លន់ សុខលី អាយុ៤៤ឆ្នាំស្នាក់នៅភូមិសង្កាត់ខាងលើ។
នៅមុនកើតហេតុ ជនរងគ្រោះឈ្មោះលន់ សុខលី បានបើកអាប៊ុលឈូសដីចម្ការកៅស៊ូ ស្រាប់តែ អាប៊ុល រលត់ម៉ាស៊ីន។
ពេលនោះតៃកុង ក៏បានចុះមកក្រោមដើម្បីសប់ប្រេង ដែលសង្ស័យរលត់មកពីស្ទះប្រេង។
ខណៈកំពុងសប់ប្រេងឈ្មោះ លន់ សុខលី ក៏បានស្រែកហៅបុរសម្នាក់ទៀតមកជួយកាច់សោ ដើម្បីបញ្ឆេះហើយខ្លួនកំពុងសប់ប្រេង។
បន្ទាប់មកបុរសរួបនោះ បានឡើងបញ្ឆេះរួចម៉ាស៊ីន ហើយអាប៊ុល ក៏ដំណើរ ទៅមុខកិនជនរងគ្រោះឈ្មោះលន់សុខលី ស្លាប់ភ្លាមតែម្ដង។
ក្រោយកើតហេតុ នគរបាលក្រុងសែនមនោរម្យ បានចុះពិនិត្យ និងប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕