ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថាៈ អ៊ុយក្រែននឹងមិនចុះចាញ់លើការប្រយុទ្ធគ្នានៅ Bakhmut នៅភាគខាងកើតនៃប្រទេសនោះទេ ខណៈកងកម្លាំងរបស់ទីក្រុងម៉ូស្គូ កំពុងបន្តការវាយលុកឥតឈប់ឈរ។
Bakhmut ជាសមរភូមិយ៉ាងក្តៅគគុកនៅក្នុងតំបន់ Donetsk ក្លាយជាចំណុចកណ្តាល នៃការប្រយុទ្ធជាច្រើនខែ ។
ហើយលោក Zelenskyy បាននិយាយកាលពីថ្ងៃសុក្រថាៈ កងកម្លាំងអ៊ុយក្រែន នឹងបន្តការទប់ទល់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅទីក្រុង Kyiv ជាមួយមេដឹកនាំសហភាពអឺរ៉ុប។
លោក Zelenskyy បានថ្លែងបែបនេះ ដោយឈរស្មាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ។
ដែលនៅក្នុងដំណើរទស្សនកិច្ច លើកទីពីររបស់គាត់ទៅកាន់ទីក្រុង Kyiv ក្នុងរយៈពេលតិចជាងបីសប្តាហ៍និងប្រធានគណៈកម្មការអឺរ៉ុប ។
លោកស្រី Ursula von der Leyen ថា”គ្មាននរណាម្នាក់នឹងចុះចាញ់ Bakhmut ទេ យើងនឹងប្រយុទ្ធឱ្យបានយូរតាមដែលអាចធ្វើទៅបាន”។
លោក Zelenskyy បានបន្ថែមថាៈ “ប្រសិនបើការដឹកជញ្ជូនអាវុធ ត្រូវបានពន្លឿន ។
ពោលគឺអាវុធរយៈចម្ងាយឆ្ងាយ យើងមិនត្រឹមតែមិនដកខ្លួនចេញពី Bakhmut នោះទេ ។
យើងនឹងចាប់ផ្តើមវាយកម្ចាត់សត្រូវនៅ Donbas ផងដែរ ដោយសំដៅទៅលើតំបន់ភាគខាងកើតដែលមានខេត្ត Donetsk និង Luhansk ។
លោក Zelenskyy បានបញ្ជាក់យ៉ាងច្បាស់ថាៈ គាត់ចង់ឱ្យអ៊ុយក្រែន ចូលរួមជាមួយ EU ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយបាននិយាយថាៈ គាត់ចង់ឱ្យការពិភាក្សាចាប់ផ្តើមនៅឆ្នាំនេះ។
ទោះជាយ៉ាងណា ទីក្រុងមូស្គូ បាននិយាយថាៈ កងកម្លាំងរុស្ស៊ី កំពុងឡោមព័ទ្ធ Bakhmut នៅទិសដៅជាច្រើន និងប្រយុទ្ធ។
ដើម្បីគ្រប់គ្រងផ្លូវដែលជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងអ៊ុយក្រែនផងដែរ៕