fbpx

កាន់តែក្តៅៈ អាមេរិកនិង​កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​២ដងក្នុង១សប្តាហ៍ ស្របពេល កូរ៉េខាងជើង ​ថ្កោលទោសយ៉ាងខ្លាំង!

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធជាលើកទីពីរ ក្នុងមួយសប្តាហ៍ពីកាលពីថ្ងៃសុក្រ ។
ជាមួយនឹងយន្តហោះចម្បាំងចុងក្រោយបង្អស់របស់ប្រទេសទាំង២ ទោះបីជា មានការថ្កោលទោសយ៉ាងខ្លាំង ពីកូរ៉េខាងជើងក៏ដោយ។

យោធាកូរ៉េខាងត្បូងៈ បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្ព័ន្ធមិត្តទាំងពីរ បានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា លើសមុទ្រនៅភាគខាងលិច នៃឧបទ្វីបកូរ៉េ កាលពីថ្ងៃសុក្រ ដោយមានយន្តហោះចម្បាំងដូចជា យន្តហោះ F-35A របស់កូរ៉េខាងត្បូង និង F-22 និង F-35B របស់សហរដ្ឋអាម៉េរិក ចូលរួម។

បន្ថែមពីនោះ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាៈ កងកម្លាំងទ័ពអាកាសនៃប្រទេសទាំងពីរ នឹងបន្តពង្រឹងសមយុទ្ធរួមគ្នា ។
ដើម្បីមានសមត្ថភាពឆ្លើយតបខ្លាំង និងការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

កាល​ពី​ឆ្នាំ​មុន ​កូរ៉េ​ខាង​ជើង បាន​​សាកល្បង​មីស៊ីល​ផ្លោង ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ដែល​ត្រូវ​បាន​ហាមប្រាម ដោយ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ទីក្រុងព្យុងយ៉ាង ក៏បានបើកទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ ឡើងវិញ ដោយបង្កើនការរំពឹងទុក នៃការធ្វើតេស្តនុយក្លេអ៊ែរ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។

គួររំលឹកថាៈ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងថាៈ សមយុទ្ធដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានឈានដល់ បន្ទាត់ក្រហមខ្លាំងហើយ ។
ដោយបានគម្រាមបង្វែរឧបទ្វីបទៅជាឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមដ៏គ្រោះថ្នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *