(កណ្ដាល)៖ ក្រោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ចេញដីកាបញ្ជាឲ្យចូលខ្លួន
បង្ហាញខ្លួន នៅខេត្តកណ្ដាល និងមានការសាកសួរពីមន្ត្រីនគរបាល។
លោក ជុំ លីវណ្ណរិទ្ធ ម្ចាស់ក្រុមហ៊ុន សៀង ហៃ គ្រុប ដែលគេស្គាល់ថាៈជាអ្នកជំនួញដ៏ល្បីឈ្មោះម្នាក់ នៅខេត្តណ្ដាល។
បានយល់ព្រមសងប្រាក់ដល់ដើមបណ្តឹងវិញ ជាដំណាក់កាល និងធ្វើកិច្ចសន្យាសងជាបន្តបន្ទាប់។
នេះបើតាមលោក ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្ដាល បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៩.០៥.២០២២។
លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តកណ្ដាល កាលពីថ្ងៃទី១៦.០៥.២០២២។
បានចេញដីកា បង្គាប់ឱ្យឈ្មោះ ជុំ លីវវណ្ណារិទ្ធី ភេទប្រុសអាយុ៤០ឆ្នាំ នាយក”ក្រុមហ៊ុន សៀងហៃគ្រុប”។
មានទីលំនៅបច្ចុប្បន្នៈ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ចូលមកបង្ហាញខ្លួន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល.ចាប់ពីថ្ងៃទី១៦.០៥.២០២២ ដល់ថ្ងៃទី៣០.០៦.២០២២ ពីបទ(ឆបោក ចេញសែកស្អុយ)។
ទោះជាយ៉ាងណាក្ដីរឿងរ៉ាវមួយនេះ ត្រូវបានសម្របសម្រួល ដោយចុងចោទព្រមសងប្រាក់ ទៅដើមចោទ តាមដំណាក់កាល និងធ្វើកិច្ចសន្យា៕សហការី