fbpx

លោក ឃ្លាំង ហួត ប្រកាសចាត់វិធានការ ចំពោះសំណង់គ្មានគុណភាព ក្នុងរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថាៈ«លោកនឹងចាត់វិធានការ រឹតបន្តឹង រាល់ បុរី ផ្ទះល្វែង សំណង់ផ្សេងៗ ដែលសាងសង់លក់ ឱ្យអតិថិជន ពលរដ្ឋ គ្មានគុណភាព មិនត្រូវតាមស្តង់ដាលក្ខណៈបច្ចេកទេស»។
នេះបើយោងតាម ផេកផ្លូវការរបស់លោក ឃ្លាំង ហួត បង្ហោះនៅព្រឹកទី០៤.០២.២០២៣។

ក្នុងនោះលោក ឃ្លាំង ហួត បានលើកឡើងថាៈ ខ្ញុំសូមអំពាវនាវដល់ម្ចាស់សំណង់ទាំងអស់​ ជាពិសេសម្ចាស់សំណង់បុរី​ មេត្តាអនុវត្តដូចតទៅ៖
១.​ ត្រូវមានលិខិតអនុញ្ញាតសាងសង់ឱ្យបានត្រឹមត្រូវ។
២.​ មិនត្រូវសាងសង់ខុសលិខិតអនុញ្ញាត។
៣.​ ត្រូវសហការជាមួយក្រុមហ៊ុនសាងសង់ដែលមានអាជ្ញាប័ណ្ណ​ ពីក្រសួងដែនដី​ នគរូបនីយកម្ម​ និងសំណង់។
៤.​ ត្រូវអនុវត្តតាមគោលការ​ សុវត្តិភាព។
៥.​ ត្រូវយកចិត្តទុកដាក់ចំពោះ​ គុណភាពសំណង​់​ របស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ខ្ញុំសូមលេីកទឹកចិត្តដល់ម្ចាស់សំណង់ទាំងឡាយណាដែលបានគោរពនៅច្បាប់សំណង់​ តាមការណែនាំរបស់ក្រសួង​ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ។ កិច្ចការសាងសង់​ និងការរកសុីរបស់អ្នកពិតជាបានចូលរួមចំណែកយ៉ាងធំ​ ក្នុងការអភិវឌ្ឍជាតិ។

លោក ឃ្លាំង ហួត បានមានប្រសាសន៍ទៀតថាៈ ពលរដ្ឋខំរកប្រាក់ទាំងលំបាក ដើម្បីទិញផ្ទះ ឬបង់រំលស់ផ្ទះ គ្រាន់នឹងបានស្នាក់នៅ ។
តែបែរជាសំណង់ផ្ទះ គ្មានគុណភាព វាជារឿងមួយ ដែលម្ចាស់សំណង់មានកាតព្វកិច្ចទទួលខុសត្រូវ។
លោក ឃ្លាំង ហួត ផ្ទះខ្លះបង់លុយមិនទាន់គ្រប់ផង បែរជាជ្រាបទឹក លេចទឹកទៅហើយ!។

អញ្ចឹងម្ចាស់សំណង់ ម្ចាស់ផ្ទះល្វែងរួមនិងម្ចាស់បុរី ជាអ្នកទទួលខុសត្រូវទាំងស្រុង ហើយលោក នឹងរឹតបន្តឹងចំពោះគុណភាពសំណង់ នឹងច្បាប់ទម្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *