fbpx

អាជ្ញាធរខេត្តកំពង់ឆ្នាំងៈ ដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស ចុះប្រមូលសំរាម!

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលក្រុងកំពង់ឆ្នាំង ។
បានរៀបចំកម្មវិធីបញ្ជ្រាប ការយល់ដឹង និងសកម្មភាព បោសសម្អាតប្រមូលសំរាម ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ។

ការប្រមូលសំរាមនេះដែរ ក៏មានការចូលរួមពីលោក នៃ ចារី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ ជុំវិញខេត្ត ចៅសង្កាត់ទាំង៤ សិស្សានុសិស្សប្រជាពលរដ្ឋចំនួន ២៩៥នាក់!។

ក្រុមការងារៈ បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចេះប្រមូលសំរាមទុកដាក់ក្នុងធុងសំរាម និងប្រើប្រាស់សេវាដឹកជញ្ជូនសំរាមឱ្យបានត្រឹមត្រូវ៕

Leave a Reply

Your email address will not be published. Required fields are marked *