fbpx

អាមេរិកៈ ពន្យាពេលដំណើរទស្សនកិច្ចទៅកាន់ក្រុងប៉េកាំង បន្ទាប់ពីចារកម្មចិន ហោះចូលដែនអាកាសរបស់ខ្លួន!

រដ្ឋមន្ត្រីការបរទេសអាមេរិកៈ លោក Antony Blinken បានពន្យារដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ក្រោយបាឡុងចារកម្មចិន ។
បានហោះចូលក្នុងដែនអាកាសអាមេរិក ដែលអាមេរិកចោទថាៈ ជាការរំលោភ លើអធិបតេយ្យភាពរបស់ខ្លួន។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយ កាលពីថ្ងៃសុក្រថា “លក្ខខណ្ឌមិនត្រឹមត្រូវ” សម្រាប់ដំណើរទស្សនកិច្ចដែលត្រូវបានកំណត់ឱ្យចាប់ផ្តើមនៅថ្ងៃអាទិត្យ ដោយសារតែការបង្ហោះបាឡុង”ដោយគ្មានទទួលខុសត្រូវ” របស់ក្រុងប៉េកាំង។

យ៉ាងណាមិញ ប្រទេសចិនបានសម្តែងការសោកស្តាយចំពោះបាឡុងហោះចូលទៅក្នុងដែនអាកាសអាមេរិក ដោយពណ៌នាថាៈ វាជាបាឡុងហោះស៊ីវិល ។
ដែលប្រើសម្រាប់ការស្រាវជ្រាវឧតុនិយមដែល “បានវង្វេងពីផ្លូវដែលបានគ្រោងទុក” ដោយសារតែ “សមត្ថភាពបញ្ជាដោយខ្លួនឯងមានកម្រិត” ។
ប៉ុន្តែ​រដ្ឋបាល​អាមេរិក បាន​និយាយ​ថា បាឡុងហោះ​នោះ​ជា​ “បាឡុងឃ្លាំមើល​រយៈកម្ពស់​ខ្ពស់”ទៅវិញ។

គួរបញ្ជាក់ថាៈ ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានហក់ឡើងជុំវិញភាពតានតឹងជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងបញ្ហាពាណិជ្ជកម្ម ស្ថានភាពរបស់តៃវ៉ាន់ ។
ការទាមទារចំពោះសមុទ្រចិនខាងត្បូង និងការជំរុញបន្តរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង ការកើនឡើងឥទ្ធិពល របស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក៕

Leave a Reply

Your email address will not be published. Required fields are marked *