fbpx

ស្លាប់២នាក់របួស៣នាក់ ករណីឆេះក្លឹបកម្សាន្ដ នៅខេត្តព្រះសីហនុ កាលពីយប់ទី៣០!

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានថ្លែងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដJULIE & ANNA លោកបានបញ្ជាកម្លាំងជំនាញ ចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលា មិនឲ្យឆេះរាលអាជីវកម្ម និងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។

សូមជម្រាបថាៈ ក្លឹបកម្សាន្ដយីហោ JULIE & ANNA ទីតាំងតំបន់ក្រោយឧត្តុនិយម ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បណ្ដាលឲ្យស្លាប់២នាក់ និងរបួស៣នាក់។

បើតាមលោក ជួន ណារិន្ទ ក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២គ្រឿង អស់ទឹកចំនួន២ឡាន។

ចំពោះមូលហេតុមកពី ជាងតម្លើងផ្សារដែក ដងវាំងនន ធ្លាក់កម្ទេចភ្លើង លើអេប៉ុងបិទជញ្ជាំង បង្កឲ្យឆាបឆេះតែម្តង។

ស្នងការនគរបាលខេត្តព្រះសីហនុ ករណីនេះ បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស ចំនួន៥នាក់ ស្រី៣នាក់ (ស្លាប់២នាក់ ស្រី១នាក់)។

ទី១៖ ឈ្មោះ ហន ស្រីវេត ភេទស្រី អាយុ១៨ឆ្នាំ (ស្លាប់នៅឃ្លីនិចឯកជន888) មុខងារបុគ្គលិកបម្រើភេសជ្ជៈ។
ទី២៖ ឈ្មោះ ភន មករា អាយុ២៣ឆ្នាំ (ស្លាប់នៅពេលបញ្ជូនមន្ទីរពេទ្យបង្អែក) មុខងារជាងតម្លើងវាំងនង។
ទី៣៖ ឈ្មោះ ណន រតនៈ អាយុ២០ឆ្នាំ មុខរបរជាងតម្លើងវាំងនន កំពុងសង្រ្គោះនៅមន្ទីពេទ្យចំការចេក។
ទី៤៖ ឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេការ រងរបួសស្រាល។
ទី៥៖ ឈ្មោះ វង្ស សារុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេការ រងរបួសស្រាល។

បច្ចុប្បន្នៈ អ្នករងរបួសម្នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រ្តី២នាក់ រងរបួសស្រាលបានចេញទៅសម្រាកនៅផ្ទះវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *