(បាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញលោកបណ្ឌិត ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ អមដំណើរដោយលោក មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី លោក ជា សំហុង ក្រុមការងារ និងបងប្អូនសប្បុរសជាតិ-អន្តរជាតិ ។
បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមទ្ធផលនានា នៅវត្តឧត្តមត្រ័យសិក្ខារាម ហៅ(វត្តកំប្រង់)ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះផងដែរ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីព្រះព្រហ្មជោតិ សែម សុមុនី ព្រះចៅអធិការវត្តកំប្រង់ រួមនិងព្រះសង្ឃពុទ្ធបរិស័ទ ជាច្រើនអង្គ-នាក់។
លោកអភិបាលរងស្រុកកំរៀង លោកមេបញ្ជាការរងកងពលតូចថ្មើជើងលេខ៥៣ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកយាយលោកតា ពុទ្ធបរិស័ទ កងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ផងដែរ!។
ទន្ទឹមនិងនោះលោកបណ្ឌិត ដួង តារា បានមានប្រសាសន៍ សំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកបណ្ឌិត ដួង តារា បានលើកឡើងថាៈ ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជា មានភាពរីកចម្រើនគ្រប់វិស័យនិងមាន សន្តិភាព។
លោកបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា សូមចូលរួមជួយការងារសង្គម និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោត នាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថាៈ កន្លងមកលោកបណ្ឌិត ដួង តារា រួមទាំងក្រុមការងារ និងបងប្អូនសប្បុរសជន បានប្រគេននូវទឹកប្រាក់ ប្រមាណជា ៤៥,០០០ ដុល្លារ សម្រាប់ចាក់សាបក្នុងទីធ្លាវត្តកំប្រង់នេះ។
ហើយនៅថ្ងៃនេះទៀតលោកបណ្ឌិត ក៏បានប្រគេននូវបច្ច័យចំនួន១៨លានរៀលបន្ថែមទៀត ។
ដើម្បីជាបច្ច័យកសាងដំបូលព្រះវិហារ និងសមិទ្ធផលផ្សេងៗ នៅក្នុងវត្តឧត្តមត្រ័យសិក្ខារាម ហៅ(វត្តកំប្រង់)។
បន្ទាប់មកលោកបណ្ឌិត ដួង តារា និងគណៈអធិបតី បានអញ្ជើញស្រោចនូវទឹកសុគន្ធវាវី ប្រគេនពរជ័យសិរីសួស្ដីជូនដល់ ព្រះព្រហ្មជោតិ សោម សុមុនី ចៅអធិការវត្តឧត្តមត្រ័យសិក្ខារាម ហៅវត្តកំប្រង់ គម្រប់ឈានចូល ៤១ព្រះវស្សា និងសាងផ្នួលបាន ២៩ព្រះវស្សា។
ជាចុងបញ្ចប់នៃកម្មវិធី ប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សរុបចំនួន ៧៥០នាក់ ទទួលបានថវិកាមួយចំនួនផងដែរ៕