(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០.០១.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៅថ្ងៃទី២៩.០១.២០២៣។
ដោយរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ចំនួន០២នាក់
អ្នកជាសះស្បើយ០១ និងគ្មានអ្នកស្លាប់។
សូមជម្រាបថាៈ គិតត្រឹមព្រឹកថ្ងៃទី៣០ខែមករា ឆ្នាំ២០២៣ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៦៩១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦២២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕