តម្លៃ​ប្រេងសាំង និងឧស្ម័ន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ឡើង​ដល់​កំណត់ត្រា​ខ្ពស់​ថ្មី​គឺ ៦ ដុល្លារ​ក្នុង​មួយ​ហ្គាឡុង!

ជាការពិតណាស់ ប្រជាជននៅរដ្ឋកាលីហ្វ័រញ៉ានៅតែប្រឈមមុខនឹងការឡើងថ្លៃខ្លាំង សម្រាប់ប្រេងសាំងធម្មតានៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបានកើនឡើងដល់កំណត់ត្រា 6.05 ដុល្លារកាលពីថ្ងៃពុធ។

ចំណែកតម្លៃឧស្ម័នវិញបានកើនឡើងដល់ ៤.១៧ ដុល្លារ ខណៈប្រេងម៉ាស៊ូតដែលប្រើជាទូទៅក្នុងការដឹកជញ្ជូនពាណិជ្ជកម្មកើនឡើងដល់ ៥.៦០ ដុល្លារក្នុងមួយហ្គាឡុងកាលពីថ្ងៃអង្គារ ពោលកើនឡើង ២.៤០ ដុល្លារធៀបនឹងពេលវេលានេះកាលពីឆ្នាំមុន ។

បើយោងតាមសារព័ត៌មាន ​​Trading Economics បានឲ្យដឹងថា តម្លៃប្រេងឆៅក៏ឡើងលើសពី ១១៥.៥០ ដុល្លារក្នុងមួយបារ៉ែលផងដែរ ខណៈក្នុងឆ្នាំ ២០០៨ តម្លៃប្រេងឆៅបានហក់ឡើងជាង ១៤៥ ដុល្លារឯណោះក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃឧស្ម័នមិនដែលឡើងដល់ ៣.៧៨ ដុល្លារក្នុងមួយហ្គាឡុងនោះទេ ។

ទន្ទឹមនោះរដ្ឋមួយចំនួនក៏បានព្យាយាមកាត់បន្ថយតម្លៃប្រេងសាំងផងដែរ ដោយប្រើយុទ្ធសាស្ត្រលុបបំបាត់ពន្ធរដ្ឋជាបណ្តោះអាសន្នលើប្រេងសាំង ដោយសារតែលោក Biden បានដាក់ទណ្ឌកម្មលើរុស្ស៊ីជាលើកដំបូងនៅចុងខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការពិសេសរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន ។

គួររំលឹកថា កាលពីចុងខែមីនា ប្រធានាធិបតីអាមេរិកាំងលោក Joe Biden បានប្រកាសពីផែនការកាត់បន្ថយតម្លៃឧស្ម័នដោយការបញ្ចេញប្រេងជាង ១ លានបារ៉ែលក្នុងមួយថ្ងៃពីស្តុកទុកប្រេងយុទ្ធសាស្ត្រសម្រាប់រយៈពេល ៦ ខែបន្ទាប់ ។ វាហាក់ដូចជាបានជួយសម្រាលបន្ទុកបន្តិច ដោយសារតម្លៃសាំងបានធ្លាក់ចុះពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ១១ ខែមេសា ប៉ុន្តែបន្ទាប់មកតម្លៃបានចាប់ផ្តើមហក់ឡើងវិញ រហូតដល់ថ្ងៃទី ១៥ ខែមេសា ប្រេងសាំងមានតម្លៃថ្លៃជាងពេលដែលលោក Biden ធ្វើការប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីទៅទៀត ៕

Leave a Reply

Your email address will not be published.